អារម្មណ៍អស់កម្លាំងខ្លាំង គឺជារឿងធម្មតា ដែលនរណាៗក៏អាចនឹងមានបញ្ហានេះនៅក្នុងជីវិតដែរ។

យើងទាំងអស់គ្នាមានអារម្មណ៍អស់កំលាំងពីមួយពេលទៅមួយ។

ហេតុផលជាទូទៅជាក់ស្តែង និងរួមបញ្ចូល ៖

1. ការនៅធ្វើយប់ ឬចូលសម្រាកយឺតពេក
2. ចំណាយពេលច្រើនម៉ោងនៅកន្លែងធ្វើការ
3. កូនរបស់អ្នកយំ ឬរំខានអ្នកនៅពេលយប់។ល។

ប៉ុន្តែ ការអស់កម្លាំង ឬការហត់នឿយដែលបន្តអស់រយៈពេលយូររ៉ាំរ៉ៃ គឺជារឿងមិនធម្មតានោះទេ។ វាអាចប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការបន្ត និងរីករាយជាមួយជីវិតរបស់អ្នក។

ការអស់កម្លាំងដោយមិនដឹងមូលហេតុ គឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលមនុស្សអាចជួបគ្រូពេទ្យ។

ហេតុអ្វីបានជាអ្នកអាចអស់កំលាំងគ្រប់ពេលវេលា?

វាអាចមានប្រយោជន៍ក្នុងការគិតអំពី ៖

1. ផ្នែកខ្លះនៃជីវិតរបស់អ្នក ដូចជាការងារ និងគ្រួសារ ដែលអាចនឹងធ្វើឲ្យអ្នកមានភាពតានតឹងណាមួយ
2. ព្រឹត្ដិការណ៍ណាមួយដែលអាចបណ្ដាលឲ្យអស់កម្លាំងរបស់អ្នក ដូចជាមរណៈភាព ឬការបែកបាក់គ្នាជាដើម
3. របៀបរស់នៅរបស់អ្នកអាចធ្វើឲ្យអ្នកអស់កម្លាំង។

គ្រូពេទ្យនឹងពិនិត្យមើលពីមូលហេតុដូចខាងក្រោមនៃការអស់កម្លាំង ៖

1. មូលហេតុផ្លូវចិត្ត
2. មូលហេតុខាងរាងកាយ
3. មូលហេតុនៃការរស់នៅ៕