ជំងឺទឹកនោកមផ្អែម និងជំងឺអញ្ចាញធ្មេញអាចកើតឡើងជាមួយគ្នា ហើយក៏អាចធ្វើឲ្យជំងឺទាំងនេះកាន់តែធ្ងន់ទៅៗផងដែរ។ យ៉ាងណាមិញ សញ្ញាព្រមានរបស់ជំងឺអញ្ចាញធ្មេញមានដូចជា៖
- អញ្ចាញធ្មេញដែលហូរឈាមក្រោយពីប្រើអំបោះរូសធ្មេញ ឬដុសសម្អាតធ្មេញរួច
- អញ្ចាញធ្មេញដែលតឹងឈឺ ហើម ឬក្រហម
- សឹកអញ្ចាញធ្មេញ ដែលធ្វើឲ្យធ្មេញមើលទៅវែងជាងមុន
- ក្លិនមាត់អាក្រក់
- មានខ្ទុះចេញមកនៅពេលសង្កត់អញ្ចាញធ្មេញប៉ះគ្នា
- បាត់បង់ធ្មេញ ឬធ្មេញរង្គឺ
- មានការប្រែប្រួលដល់ជួរធ្មេញនៅពេលដែលអ្នកខាំអាហារ ឬរបួតធ្មេញដែលដាក់រួច៕