យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា គ្រាន់តែសកម្មភាពហាត់ប្រាណខ្លាំងក្លាចំនួន ៤ម៉ោងក្នុងមួយសប្តាហ៍ក៏អាចបង្កើនឱកាសនៃការមានផ្ទៃពោះរបស់ស្រ្តីបានដែរ។ វាគឺជាការសិក្សាមួយដែលធ្វើទៅលើស្រ្តីប្រមាណ ១២១៤នាក់ ដែលធ្លាប់រលូតកូនម្តង ឬពីរដងពីមុនមក ហើយបានរកឃើញថា ពួកគេទំនងជាងាយនឹងមានផ្ទៃពោះវិញក្នុងពេល ៦ខែបើសិនជាពួកគេបានធ្វើសកម្មភាពរាងកាយខ្លាំងក្លា ៤ម៉ោងក្នុងមួយសប្តាហ៍។ 

សកម្មភាពខ្លាំងក្លាធ្វើឲ្យអ្នកដកដង្ហើមកាន់តែពិបាក និងលឿនជាងធម្មតា។ ឧទាហរណ៍ ការរត់យឺត ឬរត់ប្រណាំង លេងបាល់ទាត់ និងហាត់កីឡាអ៊ែរ៉ូប៊ិក។ យ៉ាងណាមិញ ការសិក្សានេះមិនបានរកឃើញនូវឥទ្ធិពលណាមួយសម្រាប់កម្រិតនៃសកម្មភាពផ្សេងៗទៀតដូចជា ការហាត់ប្រាណកម្រិតតិចតួច ឬមធ្យមឡើយ។ វាអាចត្រង់ថា ការរកឃើញនេះគឺជាលទ្ធផលនៃឱកាសជាងឥទ្ធិពលនៃការហាត់ប្រាណទៅវិញទេ ឬថាមិនមានការរាប់បញ្ចូលនូវកត្តាណាមួយបន្ថែម។ 

ការសិក្សានេះបានបន្ថែមនូវអំណះអំណាងថា សកម្មភាពរាងកាយជាទូទៅគឺជារឿងផ្តល់សុខភាព រួមទាំងនៅពេលអ្នកកំពុងតែសង្ឃឹមនឹងមានផ្ទៃពោះផង ហើយអ្នកស្រាវជ្រាវបានផ្តល់នូវការណែនាំជាច្រើន ជាពិសេសការហាត់ប្រាណកម្រិតខ្លាំងអាចជួយដល់ការមានកូនផង និងបន្ថយស្រ្តេសផង។ 

ជាអកុសល្យ ការសិក្សានេះមិនបានពិនិត្យទៅលើសកម្មភាពរាងកាយមានឥទ្ធិពលទៅលើលទ្ធផលនៃការមានផ្ទៃពោះលើស្រ្តីដែលធ្លាប់រលូតកូនឬអត់ឡើយ។ សម្រាប់ស្រ្តីទាំងនេះ ការដែលអាចមានកូនបានដល់គ្រប់ខែប្រហែលជារឿងសំខាន់ជាងការមានឱកាសមានផ្ទៃពោះម្តងទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង