Family cleaning the kitchen and washing dishes

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើរបៀបនៃការចិញ្ចឹមកូនមួយណាដែលអាចធ្វើឲ្យអនាគតកូនភ្លឺស្វាង និងជោគជ័យ។ តើមានអ្វីខ្លះទៅ?

កូនដែលចិញ្ចឹមបែបអ្នកមាន ជាកូនដែលមាតាបិតាតែងតែទម្រើសតាំងពីតូច ដោយមិនថាកូនចង់បានអ្វីទេ តែងតែផ្តល់ជូនកូនជានិច្ច។ ជាពិសេស មិនហ៊ានឲ្យកូនធ្វើអ្វីទេ ដោយខ្លាចគេដួល ឬរបួស ដោយការពារជាប់ជានិច្ច។ ប៉ុន្តែតើអ្នកដឹងទេថា កូនដែលមិនធ្លាប់លំបាក ដោយលាដៃតែងមានរបស់ជានិច្ច នឹងអាចធ្វើឲ្យអនាគតគេវិនាសបាន។ អ្នកគួរតែដឹងថា អ្នកអាចចាស់នៅថ្ងៃណាមួយ ដោយអ្នកមិនអាចចិញ្ចឹមកូនបានរហូតដល់គេចាស់ឡើយ។ ដូចនេះ អ្វីដែលអ្នកអាចផ្តល់ដល់គេ គឺធ្វើយ៉ាងណាឲ្យគេអាចក្លាយជាបុគ្គលដែលរឹងមាំ មិនមែនទន់ជ្រាយនោះឡើយ។ បុគ្គលដែលរឹងមាំ គឺត្រូវវឹកហាត់តាំងពីតូច ដោយមិនគួរឲ្យគេស្រណុកតាំងពីតូចឡើយ។ កូនដែលចេះតស៊ូ ជាកូនដែលធ្លាប់ជួបនឹងឧបសគ្គ ធ្លាប់លំបាក ទើបកូនអាចដឹងពីរសជាតិ ហើយធ្វើឲ្យខ្លួនកាន់តែខ្លាំង។ ដូចនេះ មិនថាផ្លូវលំបាកបែបណាឡើយ កូនដែលចិញ្ចឹមបែបអ្នកក្រ នឹងអាចដើរដល់គោលដៅ ហើយទទួលបានជោគជ័យ ដោយមិនងាយបោះបង់ចោលឡើយ ព្រោះគេមានឆន្ទៈផ្ទាល់ខ្លួន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង