ការរស់នៅប្រកបដោយសុខភាពល្អ មរមាញឹក និងរបៀបរស់នៅបែបសកម្ម គឺជារឿងសំខាន់សម្រាប់កូនៗ និងមនុស្សធំដូចគ្នា។ ការកំណត់កាលវិភាគរស់នៅបែបសកម្មអាចជួយឲ្យមនុស្សគ្រប់គ្នាទទួលបានគោលដៅហាត់ប្រាណយ៉ាងល្អ។ យ៉ាងណាមិញ ដើម្បីអាចធ្វើបែបនេះបាន យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោម៖
- ផ្តល់ឲ្យកូនៗនូវតុក្តតាលេងទាំងឡាយណាដែលជម្រុញដល់សកម្មភាពរាងកាយដូចជា ខ្សែរលោតអន្ទាក់ បាល់ និងខ្លែង
- លើកទឹកចិត្តឲ្យគេចូលរួមលេងកីឡា និងលំហាត់ប្រាណផ្សេងៗ
- ចៀសវាងការដាក់ទូរទស្សន៍ក្នុងបន្ទប់កូនគេង។ នៅពេលអ្នកមើលទូរទស្សន៍ ចូរបង្កើតច្បាប់ក្នុងគ្រួសារមួយថា អ្នកនឹងមិនអង្គុយជាប់ឡើយនៅពេលផ្សាយពាណិជ្ជកម្ម
- យ៉ាងហោចណាស់អ្នកគួរចំណាយពេលពីរបីដងក្នុងមួយសប្តាហ៍ដែលមានអាកាសធាតុល្អ ក្នុងការរៀបគម្រោងដើរដោយមានសុវត្ថិភាពទៅសាលា ឬពីសាលាមកផ្ទះវិញ។
- ចូរធ្វើការដើររយៈពេលខ្លីក្រោយពីញ៉ាំអាហាររួច
- តមការឡើងជណ្តើរយន្ត និងប្រើជណ្តើរកាំវិញ
- ដាក់កាលវិភាគថ្ងៃសប្បាយៗសម្រាប់គ្រួសារបែបសកម្ម នៅឧស្យាន ឬសួនច្បារ
- រៀបគម្រោងហាត់ប្រាណសម្រាប់គ្រួសារទាំងមូល៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855