វីតាមីន C មានប្រវតិ្តរបស់វាយូរណាស់ហើយក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ក្រៅពីផ្លែឈើជូរៗ វីតាមីន C ត្រូវបានគេរកឃើញក្នុងអាហារផ្សេងដែរដូចជា ផ្លែប៉េងប៉ោះ ស្ត្របឺរី ដំឡូងជ្វា ម្ទេសប្លោកក្រហម និងបៃតង ផ្លែគីវី សណ្តែកបណ្តុះ និងប្រូខូលី។ មុខមាត់ពិតរបស់វីតាមីន C មានដូចជា៖
- ជួយបង្កើន និងជួសជុលដល់ជាលិការដែលខូចខាត
- ជម្រុញដល់ការលូតលាស់ឆ្អឹង ធ្មេញ ស្បែក និងឆ្អឹងខ្ចីប្រកបដោយសុខភាពល្អ
- ជួយការពារ និងប្រឆាំងនឹងជំងឺមហារីកមួយចំនួន និងជំងឺបេះដូង
- ជួយបន្ថយការបាត់បង់ឆ្អឹងខ្ចីដោយសារតែជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់
- ជួយបន្ថយរយៈពេលនៃការកើតរោគសញ្ញារបស់ជំងឺផ្តាសាយ៕