ដំបៅក្នុងមាត់ ឬពងបែកក្នុងមាត់ច្រើនតែជាទៅវិញដោយខ្លួនឯងក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែករណីដែលវាមានរយៈពេលយូរជាងនេះ វាគួរតែដល់ពេលដែលត្រូវឲ្យពេទ្យពិនិត្យហើយ។ មូលហេតុនៃការកើតជាដំបៅ ឬពងបែកក្នុងមាត់បែបនេះមានដូចជា៖

  • មានការបង្ករោគដោយវីរុស បាក់តេរី ឬផ្សិត
  • កំពុងតែមានការរលាកដោយសារតែប្រភពជាច្រើនដូចជា ដែកពុតធ្មេញដែលរលុង ឬធូរ ធ្មេញដាក់មិនបានត្រឹមត្រូវ ឬមានការមុតគែមធ្មេញដែលបាក់ ឬបែក
  • កំពុងតែមានជំងឺណាមួយដែលធ្វើឲ្យកើតជាពងបែកក្នុងមាត់ ជាប្រភេទផលរំខានរបស់វា៕