ជ្រុញគឺជាប្រដាប់ប្រដាល់ផ្ទះបាយដែលមនុស្សគ្រប់រូបត្រូវតែប្រើជាចាំបាច់នៅពេលធ្វើម្ហូប ប៉ុន្តែតើអ្នកដឹងពីរបៀបលាងហើយឬនៅ? ប្រសិនជាអ្នកមិនប្រយ័ត្ន ហើយលាងមិនស្អាត វានឹងអាចធ្វើឲ្យអ្នកកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន។ ដូចនេះតើមានរបៀបអ្វីខ្លះក្នុងការលាងនោះ?

ប្រើទឹកខ្មេះសម្រាប់លាង

នៅក្រោយពេលដែលអ្នកចិតបន្លែ រួចចិតត្រី ឬសាច់ វានឹងបន្សល់ទុកក្លិនមិនល្អនៅលើជ្រុញនោះ ដែលធ្វើឲ្យពិបាកបំបាត់ ដូចនេះអ្នកអាចយកទឹកខ្មេះចាក់ពីលើនោះ បន្ទាប់មកយកវាទៅដុសលាង ហើយប្រើទឹកលាងឲ្យស្អាត ចុងក្រោយយកវាទៅហាលថ្ងៃជាការស្រេច។

ប្រើទឹកក្តៅ

ក្រោយពេលដែលអ្នកចិតហើយរួច អ្នកអាចយកទឹកធម្មតាមកលាងជម្រះជាមុនសិន បន្ទាប់មកទើបយកទឹកក្តៅមកលាង នោះវានឹងអាចកំចាត់មេរោគដែលមានលើនោះឲ្យអស់ ចុងក្រោយអ្នកអាចយកវាទៅហាលឲ្យស្ងួត នោះអ្នកនឹងអាចទទួលបានជ្រុញដែលស្អាតមួយជាមិនខាន។

ប្រើអំបិល

ក្រោយពេលដែលអ្នកចិតបន្លែ និងសាច់រួច អ្នកអាចចាក់ទឹកលើជ្រុញនោះឲ្យមានលក្ខណៈសើម បន្ទាប់មកទើបយកអំបិលមករោយពីលើស្តើងៗ ដោយទុកចំនួនកន្លះម៉ោងទើបលាងទឹកចេញ នោះវានឹងជួយកំចាត់មេរោគមួយភាគធំដែលមានក្នុងនោះ ធ្វើឲ្យជ្រុញអ្នកមានអនាម័យ។

ប្រើខ្ញី

អ្នកអាចចិតខ្ញីមួយចំហិតតូច បន្ទាប់មកយកជ្រុញនោះទៅលាងទឹកសិន ក្រោយមកទើបយកខ្ញីនេះត្រដុសលើជ្រុញនោះ ហើយទើបលាងទឹកចេញម្តងទៀត បន្ទាប់មកទើបត្រដុសម្តងទៀត ដោយអ្នកអាចត្រដុសច្រើនដង ដើម្បីបំបាត់ក្លិនមិនល្អទាំងនោះ។

ហាលថ្ងៃ

ប្រសិនជាមានពន្លឺថ្ងៃខ្លាំង អ្នកអាចយកជ្រុញនេះទៅហាលថ្ងៃ នោះវានឹងអាចធ្វើឲ្យមេរោគទាំងអស់ស្លាប់មួយរំពេចដោយសារតែពន្លឺព្រះអាទិត្យ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង