ខាងក្រោមនេះHealth.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើមួយចំនួនដែលមនុស្សស្រីមិនគួរធ្វើក្រោយពេលមានស្នេហា។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

1. អ្នកមិនគួរផ្តោតអារម្មណ៍ខ្លាំងទៅលើស្នេហាមួយនេះទេ ដោយតោងម្ខាងទៀតឡើងស្អិតដូចស្ករ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យបុរសមិនពេញចិត្តជាខ្លាំង ថែមទាំងអាចធ្វើឲ្យអ្នកឈឺចាប់ខ្លាំង ក្រោយពេលដែលអ្នកដើរផ្លូវរៀងខ្លួន។ ដូចនេះ អ្នកគួរតែត្រៀមអារម្មណ៍ទុកជាមុន។

2. អ្នកមិនគួរជឿជាក់ទៅលើបុរសពេកនោះទេ ព្រោះវាអាចបំផ្លាញអ្នកនៅថ្ងៃណាមួយ នៅពេលដែលអ្នកមិនចេះប្រយ័ត្ន។ ចុងក្រោយ មានតែអ្នកទេ ជាអ្នករងភាពឈឺចុកចាប់។

3. អ្នកក៏មិនគួរយកចិត្តទុកដាក់ជ្រុលចំពោះគេ ដោយជួយធ្វើគ្រប់យ៉ាងសម្រាប់គេឡើយ ព្រោះការធ្វើបែបនេះ អាចជាការបន្ទាបខ្លួនតែប៉ុណ្ណោះ។ ដូចនេះ អ្នគគួរតែទុកឲ្យគេមកជួយអ្នកវិញ ទើបជាការត្រឹមត្រូវបំផុត។

4. មានពេលខ្លះ អ្នកគួរតែរៀនចេះសរសើរបុរសម្នាក់នោះ នៅពេលដែលគេហ៊ានលះបង់ដើម្បីអ្នកច្រើន។ ការធ្វើបែបនេះ នឹងអាចជួយរក្សាមនោសញ្ចេតនាអ្នកបានយូរអង្វែង ដោយមិនងាយបែកបាក់ឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)