ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីជំងឺមួយចំនួនដែលអាចប៉ះពាល់ដល់ការបង្កើតកូនទី២របស់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
1. នៅពេលដែលអ្នកមានជំងឺដែលទាក់ទងនឹងធ្មេញ នោះវានឹងអាចធ្វើឲ្យអ្នកអាចកើតមុនខែបានប្រសិនជាអ្នកមានផ្ទៃពោះ។ ដូចនេះ អ្នកគួរតែទៅត្រួតពិនិត្យធ្មេញនៅរៀងរាល់៦ខែម្តង។ ម្យ៉ាងទៀត អ្នកក៏គួរតែទៅឲ្យគេសម្អាតធ្មេញចំនួន៦ខែម្តងដែរ។
2. ចំពោះអ្នកម្តាយដែលមានជំងឺលើសសម្ពាធឈាម គួរតែប្រយ័ត្ននៅពេលមានផ្ទៃពោះ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់អ្នក និងកូនក្នុងផ្ទៃ។ ដូចនេះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីយកថ្នាំមកព្យាបាល ទើបអាចធានាបានទាំងសុខភាពរបស់អ្នកម្តាយ និងកូន។
3. ប្រសិជាអ្នកមានជំងឺរលាកថ្លើម អ្នកគួរតែព្យាបាលរួច ទើបអាចមានផ្ទៃពោះបាន ព្រោះបើអ្នកមិនព្យាបាល នឹងអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ ថែមទាំងអាចធ្វើឲ្យអ្នកងាយបាត់បង់កូន ឬកើតមុនខែជាដើម។
4. ចំពោះអ្នកម្តាយដែលមានជំងឺបេះដូង ប្រសិនជាមានផ្ទៃពោះ នោះអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់នៅពេលសម្រាល។ ដូចនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៅពេលដែលអ្នកសម្រេចចិត្តចង់បានកូន ដើម្បីឲ្យគ្រូពេទ្យអាចណែនាំអ្នកពីគំនិតមួយចំនួន ដោយអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ទាំងឡាយបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)