មានមនុស្សមួយចំនួននៅពេលដែលកើតមកតែងតែមានលាភផ្ទួនៗជានិច្ច ធ្វើឲ្យគេស្ងប់ស្ងែង ហើយក៏មានមនុស្សមួយចំនួននៅពេលដែលកើតមកគឺជួបទុក្ខលំបាកជាច្រើនក្នុងជីវិត។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញប្រាប់អ្នកពីឆ្នាំទាំង៣ដែលជួបការលំបាកមុន ហើយពាក់កណ្តាលជីវិតក្រោយនឹងអាចរស់នៅដោយស្រួលបាន។ តើមានឆ្នាំណាខ្លះទៅ?

ឆ្នាំមមី

អ្នកដែលកើតនៅឆ្នាំនេះពេលនៅក្មេងតែងតែខិតខំប្រឹងប្រែង ប៉ុន្តែមិនបានសម្រេចឡើយដោយសារតែខ្វះសំណាង ហើយការរស់នៅក៏មិនល្អដូចអ្នកដទៃដែរ។ ប៉ុន្តែក្រោយវ័យពាក់កណ្តាលទៅគេនឹងមានលាភសំណាង ហើយមានគេតាមជួយជានិច្ច ដែលអាចធ្វើឲ្យគេឡើងឋានៈបុណ្យស័ក្តិបាន។

ឆ្នាំខាល

បុគ្គលដែលកើតនៅឆ្នាំនេះនៅក្មេងតែងតែត្រូវបានគេច្រណែនឈ្នានីស ដែលធ្វើឲ្យផ្លូវពិបាកដើរ ហើយពិបាកជោគជ័យ។ ម្យ៉ាងទៀតអ្នកដែលកើតនៅឆ្នាំនេះជាធម្មតាគឺត្រូវតែពឹងលើខ្លួនឯងដើម្បីទទួលបានជោគជ័យជានិច្ច ព្រោះគ្មានជំនួយពីគ្រួសារឡើយ។ ប៉ុន្តែដល់អាយុ៣០ឆ្នាំសំណាងគេនឹងចាប់ផ្តើមកើតមានបណ្តើរៗ លុះដល់៤០ឆ្នាំឡើងទៅ អ្នកនឹងអាចរស់នៅបានល្អជាងមុនហើយ។

ឆ្នាំរកា

អ្នកដែលកើតនៅឆ្នាំនេះថ្វីត្បិតតែនៅក្មេងមានការរស់នៅល្អ ប៉ុន្តែគេនៅតែខ្វះសំណាងបន្តិចដែលអាចធ្វើឲ្យគេពិបាកទទួលបានជោគជ័យ។ លុះនៅពេលដែលគេដើរដល់វ័យពាក់កណ្តាល ជាពិសេសក្រោយពេលរៀបការរួច មុខរបររបស់គេនឹងចាប់ផ្តើមល្អជាងមុន ជីវភាពគ្រួសារនឹងកាន់តែល្អទៅៗជាមិនខានឡើយ នោះអ្នកនឹងអាចរស់នៅដោយមានសុភមង្គល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង