ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរូបមន្តមួយក្នុងការធ្វើឲ្យស្បែកអ្នកមិនងាយជ្រួញ ថែមទាំងអាចធ្វើឲ្យតឹងទៀតផង។ តើមានវិធីធ្វើបែបណាទៅ?
គ្រឿងផ្សំ ៖ ពងមាន់ចំនួនមួយគ្រាប់យកតែផ្នែកស ទឹកក្រូចឆ្មារចំនួនមួយស្លាបព្រាកាហ្វេ ទឹកឃ្មុំចំនួនមួយស្លាបព្រាកាហ្វេ។
របៀបធ្វើ ៖ អ្នកអាចយកគ្រឿងផ្សំទាំងអស់លាយបញ្ចូលគ្នា រួចកូររហូតដល់មានលក្ខណៈស្អិត។ បន្ទាប់មក អ្នកអាចយកមកលាបលើមុខអ្នកបាន ដោយទុកចំនួនពី១៥ទៅ២០នាទី ទើបលុខមុខចេញជាការស្រេច។ ពងមាន់ផ្នែកសអាចធ្វើឲ្យស្បែកអ្នកតឹង និងភ្លឺរលោង។ ចំណែកក្រូចឆ្មារអាចធ្វើឲ្យបាត់ស្នាមអ៊ុចខ្មៅ ហើយទឹកឃ្មុំវិញ អាចសម្លាប់មេរោគឲ្យងាប់អអស់។ ដូចនេះ នៅពេលដែលលាយបញ្ចូលគ្នា ជំនួយដល់ស្បែកអ្នកខ្លាំងណាស់។ ប៉ុន្តែចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្ម គួរតែប្រយ័ត្នក្នុងការប្រើរូបមន្តមួយនេះ ដោយគួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើ៕