Respiratory syncytial virus, 3D illustration which shows structure of virus of two types of surface spikes. One of viruses which causes common cold

វីរុសមួយប្រភេទឈ្មោះថា Respiratory Syncystial Virus (RSV) គឺជាវីរុសដែលមានភាពឆ្លងខ្លាំងបំផុតមួយ។ វីរុសនេះកើតឡើងយ៉ាងធ្ងន់ធ្ងរទៅលើទារកទើបនឹងកើត និងមនុស្សចាស់ ដោយជាធម្មតា វាបង្ករោគសញ្ញាស្រដៀងគ្នានឹងជំងឺផ្តាសាយតែម្តង។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញនូវគន្លឹះខ្លះៗក្នុងការបង្ការវីរុសនេះកុំឲ្យឆ្លងចូលទៅក្នុងខ្លួនបាន៖

  • ចូរប្រើប្រាស់ទឹកក្តៅឧណ្ហៗ និងសាប៊ូ លាងសម្អាតដៃជាញឹកញាប់។ ចូរចំណាយពេលលាងសម្អាតយ៉ាងហោចណាស់ ២០វិនាទី
  • មិនត្រូវយកដៃដែលមិនបានលាងសម្អាតទៅប៉ះពាល់នឹងមាត់ ច្រមុះ ភ្នែក ឬមុខឡើយ
  • មិនត្រូវប្រើប្រាស់សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយរួមគ្នា ឬពែងរួមគ្នាជាមួយអ្នកដែលមានជំងឺឡើយ។ ចូរចៀសវាងការថើប ឬទំនាក់ទំនងស្និទ្ធស្នាលផ្សេងៗទៀត
  • នៅពេលអ្នកក្អក ឬកណ្តាស ចូរប្រើប្រាស់ក្រដាសដើម្បីគ្របមុខ ឬច្រមុះ ហើយចោលវាភ្លាមក្រោយពីប្រើរួច
  • បើសិនជាអ្នកឈឺ ចូរសម្រាកនៅផ្ទះ
  • ចូរសម្អាតមេរោគនៅរបស់របស់ដែលប៉ះពាល់រួចដូចជា តុក្កតាក្មេងលេង ជាដើម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង