មនុស្សគ្រប់គ្នាមានអារម្មណ៍ងងុយគេងក្នុងពេលឥឡូវ និងបន្ទាប់ ប៉ុន្តែការដែលមានអារម្មណ៍អស់កម្លាំងគ្រប់ពេលគឺជាអាការៈប្រមានមួយដែលអ្នកគួរតែស្វែងរកជំនួយ។ ខាងក្រោមនេះគឺជាសញ្ញាមួយចំនួននៃការគេងមិនបានគ្រប់គ្រាន់៖
- ឧស្សាហ៍មានអារម្មណ៍ថា អ្នកអាចគេងលក់ខណៈពេលកំពុងតែមើលទូរទស្សន៍ អានសៀវភៅ ក្នុងពេលប្រជុំ ឬថ្នាក់រៀន ក្នុងឡាន ក្នុងពេលសន្ទនាគ្នា ឬក្រោយបាយថ្ងៃត្រង់រួច។
- ពិបាកផ្ចង់អារម្មណ៍ មានប្រតិកម្ម ឬរៀនសូត្រ។
- មានបញ្ហាច្រើនលើការចងចាំ ឬពិបាកដោះស្រាយបញ្ហា ឬធ្វើការសម្រេចចិត្ត
- មានបញ្ហាលើឥរិយាបថ ឬពិបាកគ្រប់គ្រងអារម្មណ៍
- មានសកម្មភាពច្រើនជ្រុល មានបញ្ហាលើការយកចិត្តទុកដាក់ បាក់ទឹកចិត្ត ឬអារម្មណ៍មិនល្អ៕