ស្រ្តីខ្លះកើតជំងឺមុនក្នុងវ័យ២០ឆ្នាំក្រាស។ 

ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចធ្វើបាននៅពេលកើតមុនម្តងៗ៖

  • គ្រឿងសម្អាង៖ មិនត្រូវភ័យខ្លាចលើការលាក់បាំងស្នាមមុនតាមរយៈការប្រើផលិតផលបិតបាំង
  • មុខ៖ ខណៈពេលដែល ការប្រើវិធីស្ទីមមុខ និងលាងសម្អាតគល់រោមមិនប្រាកដថាមានប្រយោជន៍ក៏ដោយ តែវាគ្រាន់តែជាវិធីជំនួយដល់ការព្យាបាលជំងឺប៉ុណ្ណោះ ជាពិសេសសម្រាប់អ្នកដែលមានមុនបែប Whiteheads ឬ Blackhead។ 
  • សម្អាតគល់រោម៖ នៅតាមឱសថដ្ឋាននាពេលបច្ចុប្បន្ននេះគឺមានលក់ហើយនូវផលិតផលលាងសម្អាតគល់រោមនៅតាមច្រមុះ ថ្ងាស និងចង្កា។ វាគឺជាការសម្អាតជាតិប្រេងដែលជាប់នៅគល់រោម ហើយមានសុវត្ថិភាពទៀត។ 
  • ថ្នាំដុសធ្មេញ៖ អ្នកអាចប្រើថ្នាំដុសធ្មេញលាបពីលើស្នាមមុនដែលកើតមានលើស្បែកមុខបាន។

ខាងក្រោមនេះគឺជាវិធីថែរក្សាស្បែកបែបមូលដ្ឋានដែលអាចជួយទប់ស្កាត់ការកើតមុនបាន៖

  • សម្អាតមុខថ្នមៗ ២ដងក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ
  • លាបជែល ឬក្រេមដែលមានសារធាតុ Benzoyl Peroxide ៥ភាគរយ។ ប្រើថ្នាំលាបដែលមានជាតិ Salicylic Acid ២ភាគរយដើម្បីជួយជម្រុះកោសិកាងាប់ៗចេញជារៀងរាល់ព្រឹក
  • នៅពេលយប់ ចូរលាបក្រែមដែលមានសារធាតុសុលភួ នៅលើកន្លែងដែលមានមុន
  • ចូរប្រើក្រែមផ្តល់សំណើមដល់ស្បែកតិច និងផលិតផលសម្អាងមុខមានជាតិទឹក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង