ប្រសិនជាអ្នកបត់ជើងធំដោយចាក់ទឹកមិនទៅនៅតែជាប់បង្គន់ អ្នកគួរតែអនុវត្តតាមវិធីទាំងឡាយខាងក្រោមនេះ ទើបមិនប៉ះពាល់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែរៀបចំរបបអាហារអ្នកឲ្យបានល្អ ដោយពិសារបន្លែ និងផ្លែឈើឲ្យបានច្រើនជាងសាច់ ព្រោះក្នុងបន្លែ និងផ្លែឈើទាំងនេះសម្បូរទៅដោយជាតិសរសៃ ដែលអាចជួយធ្វើឲ្យក្រពះអ្នករំលាយអាហារបានល្អ។ ដូចនេះ អ្នកនឹងមិនបត់ជើងចេញដូចមុនទៀតទេ។

2.    អ្នកគួរតែហាត់ប្រាណ ព្រោះការបញ្ចេញកម្លាំងអាចធ្វើឲ្យអ្នកបែកញើស ដោយអាចធ្វើឲ្យសុខភាពអ្នកល្អ។ ជាពិសេស វានឹងជួយសម្រួលដល់ការបត់ជើងធំរបស់អ្នកឲ្យងាយស្រួល ហើយត្រឡប់មកសភាពធម្មតាវិញ។

3.    អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ និងសប្បាយ ដោយមិនគួរតានតឹងនោះទេ ព្រោះនៅពេលដែលអារម្មណ៍អ្នកស្មុគស្មាញច្រើន អាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនអ្នក ដោយធ្វើឲ្យប៉ះពាល់ដល់ការបត់ជើងធំរបស់អ្នក។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យល្អ ទើបអាចគេងបានស្ងប់ ហើយគ្រប់ម៉ោង ដោយល្អចំពោះសុខភាពអ្នកខ្លាំង។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីនេះ ដើម្បីឲ្យការបត់ជើងធំអ្នកមិនមានលក្ខណៈស្អិតជាប់បង្គន់ទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង