ប្រសិនជាអ្នកមិនចង់ឲ្យស្នេហាអ្នកទាំងពីរដើរដល់ផ្លូវវិនាស រឿង១០នេះ អ្នកមិនគួរធ្វើឡើយ។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួរទុកការស្រឡាញ់របស់ម្ខាងទៀត ជារឿងធម្មតា ដោយមិនទុកជាសំខាន់ឡើយ។ ការទុកមនោសញ្ចេតមួយមិនសំខាន់ អាចបង្ហាញថាអ្នកមិនស្រឡាញ់ម្ខាងទៀតនោះទេ។ ដូចនេះ ស្នេហាអ្នកនឹងមិនយូរអង្វែងឡើយ។

2.    អ្នកមិនគួរមើលងាយគ្នាទេ ព្រោះការមើលស្រាលគ្នា មិនអាចធ្វើឲ្យមនោសញ្ចេតនាអ្នកប្រសើរឡើយ មានតែអាចធ្វើឲ្យធ្លាក់ដល់បាតតែប៉ុណ្ណោះ។ ដូចនេះ អ្នកគួរតែចេះគោរពគ្នា ទើបអាចរក្សាស្នេហាអ្នកបាន។

3.    អ្នកមិនគួរមិនទុកចន្លោះពេលដល់គ្នាទេ ដោយគួរតែទុកពេលវេលាផ្ទាល់ខ្លួនដល់គ្នាខ្លះ ទើបអាចធ្វើឲ្យអ្នកទាំងពីរអាចដឹកដៃគ្នាដើរទៅមុខបានយូរ។ នៅពេលដែលមានពេលដែលផ្ទាល់ខ្លួន នឹងអាចធ្វើឲ្យអ្នកកាន់ចង់ជួបគ្នា។

4.    អ្នកមិនគួរប្រកាន់គ្នាច្រើនឡើយ ព្រោះការលះបង់រមែងតែងតែមិនស្មើគ្នា។ ដូចនេះ អ្នកគួរតែចេះយល់ចិត្តគ្នា និងអធ្យាស្រ័យគ្នា ទើបអាចធ្វើឲ្យមនោសញ្ចេតនាអ្នកបានយូរអង្វែង មិនងាយបែកបាក់។

5.    អ្នកមិនគួរនិយាយបានតែមាត់ថាស្រឡាញ់ ប៉ុន្តែចិត្តមិនស្រឡាញ់នោះទេ ព្រោះការស្រឡាញ់បានតែមាត់ អាចធ្វើឲ្យម្ខាងទៀតឈឺចាប់ខ្លាំង ហើយក៏មិនអាចរក្សាបានយូរដែរមនោសញ្ចេតនាមួយនេះ។

6.    អ្នកមិនគួរមើលឃើញតែចំណុចអវិជ្ជមានរវាងគ្នាទេ ព្រោះចំណុចអវិជ្ជមានទាំងឡាយនេះ អាចធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីគ្នាលឿនពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចនេះ អ្នកគួរតែទុកចំណុចល្អច្រើនជាងអាក្រក់ក្នុងចិត្ត ទើបធ្វើឲ្យស្នេហាអ្នកមិនប្រែប្រួល។

7.    អ្នកមិនគួរមិននិយាយជាមួយគ្នាយូរនៅពេលដែលឈ្លោះគ្នាទេ ព្រោះអាចបំផ្លាញមនោសញ្ចេតនាអ្នកទាំងពីរខ្លាំងណាស់ ដោយចិត្តអាចបែកបាន។ ដូចនេះ អ្នកគួរតែត្រូវគ្នាវិញក្នុងរយៈពេលខ្លី ទើបអាចរក្សាបានល្អ។

8.    អ្នកមិនគួរគម្រាមគ្នាទេទោះស្ថិតក្នុងកាៈទេសៈណាក៏ដោយ ព្រោះអាចធ្វើឲ្យម្ខាងទៀតស្អប់អ្នកជាខ្លាំង។ ជាពិសេស ការគម្រាមមួយនេះ អាចធ្វើឲ្យអ្នកទាំងពីរឃ្លាតឆ្ងាយពីគ្នាយ៉ាងងាយ។

9.    អ្នកមិនគួរមិនជឿទុកចិត្តគ្នានោះទេ ព្រោះការមិនជឿជាក់គ្នា អាចធ្វើឲ្យអ្នកទាំងពីរមិនអាចដើរដល់ត្រើយឡើយ។ ដូចនេះ មិនថាមានរឿងអ្វីទេ អ្នកគួរតែទុកចិត្តគ្នា មិនគួរសង្ស័យគ្នាឡើយ។

10. ចុងក្រោយ អ្នកមិនគួរមានគំនិតគ្រប់គ្រងគ្នាឡើយ ព្រោះគ្មាននរណាមួយពេញចិត្តឲ្យមនុស្សម្នាក់ទៀតមកគ្រប់គ្រង និងត្រួតត្រាគ្រប់យ៉ាងរបស់ខ្លួនឡើយ។ ដូចនេះ បើអ្នកចង់ឲ្យមនោសញ្ចេតនាអ្នកមិនប្រែប្រួល អ្នកគួរតែចៀសពីតំណមទាំងនេះ៕