ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់ដែលកូនអាចនឹងប្រឈមមុខក្រោយពេលដែលគេមិនញ៉ាំអាហារពេលព្រឹក។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលកូនមិនពិសារអាហារពេលព្រឹក នោះនឹងអាចធ្វើឲ្យជាតិស្ករក្នុងរាងកាយកូនធ្លាក់ចុះ ថែមទាំងធ្វើឲ្យកូនខ្វះឈាមទៀតផង។ ប្រសិនជាកូនមិនបរិភោគក្នុងរយៈពេលយូរ នោះប្រព័ន្ធការពាររាងកាយកូននឹងធ្លាក់ចុះខ្លាំង ដោយធ្វើឲ្យកូនអាចឆ្លងជំងឺគ្រប់បែបយ៉ាង ដោយមិនដឹងខ្លួន។
2. នៅពេលដែលកូនមិនញ៉ាំអាហារពេលព្រឹក នោះគេនឹងអាចបរិភោគច្រើនហួសកំណត់ក្នុងអាហារថ្ងៃត្រង់។ ជាហេតុដែលធ្វើឲ្យក្រពះ និងពោះវៀនមានសម្ពាធខ្លាំង។ ដូចនេះ អ្នកនឹងងាយធាត់ជាទីបំផុត ព្រោះក្រពះ និងពោះវៀនកិនមិនបានល្អ។
3. ខួរក្បាលកូននឹងចាប់ផ្តើមខ្សោយទៅៗ ដោយធ្វើឲ្យការចងចាំរបស់គេមិនល្អដូចមុនឡើយ។ ជាពិសេស ខួរក្បាលកូននឹងមិនអាចលូតលាស់បានល្អដូចមុនទៀតទេ។ ម្យ៉ាងទៀត ធ្មេញកូននឹងឆាប់ពុក ថែមទាំងអាចប្រឈមមុខនឹងជំងឺក្រពះផងដែរ។ ដូចនេះ អ្នកគួរតែឲ្យកូនញ៉ាំអាហារពេលព្រឹកមុននឹងទៅសាលារៀនមិនថាប្រញាប់យ៉ាងណានោះទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន៕