ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការប្រើទឹកដោះគោដើម្បីធ្វើឲ្យស្បែកសស្អាត។ តើមានវិធីអនុវត្តបែបណាទៅ?

ទឹកដោះគោអាចធ្វើឲ្យស្បែកអ្នកស ទន់ និងម៉ត់រលោង។ ដូចនេះ អ្នកអាចយកសម្តីជូតមុខជ្រលក់ឲ្យសើម ហើយយកមកស្អំលើមុខអ្នក ដោយក្រោយពេលកន្លះម៉ោង អ្នកអាចលាងចេញបាន។ អ្នកអាចធ្វើតាមរូបមន្តនេះចំនួនម្តងក្នុងមួយថ្ងៃ នោះស្បែកអ្នកនឹងស្អាតខ្លាំង ហើយសទៀតផង។ ជាពិសេស បើស្បែកអ្នកត្រូវកម្តៅថ្ងៃខ្លាំង ហើយប្រែជាស្នាមក្រហម អ្នកអាចយកទឹកដោះគោនេះមកលាបលើមុខអ្នក ទើបយកក្រូចឆ្មារមកបិតមុខ ដោយក្រោយពេលមួយអាទិត្យ ស្នាមក្រហមនោះនឹងប្រែជាតូច។ អ្នកអាចអនុវត្តតាមវិធីនេះបាន ប៉ុន្តែចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្មគួរតែប្រយ័ត្នក្នុងការប្រើ ដោយគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងអនុវត្តរូបមន្តនេះ៕