មូលហេតុទូទៅបំផុតគឺ ៖

1. ភាពតានតឹង ការថប់បារម្ភ ឬការធ្លាក់ទឹកចិត្ត
2. មានសម្លេងរំខាន
3. បន្ទប់គេងដែលក្តៅខ្លាំងពេក ឬគ្មានផាសុកភាព
4. គ្រែ ឬពូកគេងមិនស្រួល
5. ញ៉ាំជាតិអាល់កុល កាហ្វេអ៊ីន ឬជាតិនីកូទីន មុនចូលគេង
6. ប្រើប្រាស់គ្រឿងញៀន ឬថ្នាំកំសាន្តខុសច្បាប់
7. យឺតយ៉ាវក្នុងការគេង។

មានជំងឺ និងកត្តាផ្សេងៗទៀតដែលអាចបណ្តាលឲ្យគេងមិនលក់។

ជំងឺ និងថ្នាំ ដែលអាចបង្កឲ្យមានការគេងមិនលក់ ៖
1. ស្ថានភាពសុខភាពផ្លូវចិត្ត ដូចជាជំងឺវិកលចរិក ឬជំងឺបាយប៉ូឡា
2. មានជំងឺវង្វេង ឬជំងឺផាកឃីនសុន
3. ជំងឺក្រពេញទីរ៉ូអ៊ីតដែលមានសកម្មភាពខ្លាំង
4. ថ្នាំជាច្រើនសម្រាប់ជំងឺទាំងនេះ ក៏អាចបណ្តាលឲ្យមានការគេងមិនលក់ផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង