វិធីល្អបំផុត ដើម្បីជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល គឺការហូបចំណីអាហារមានសុខភាពល្អ ការហាត់ប្រាណឲ្យបានទៀងទាត់ និងជៀសវាងការជក់បារី និងផឹកស្រាច្រើនពេក។

ការផ្លាស់ប្តូររបៀបរស់នៅទាំងនេះ អាចកាត់បន្ថយហានិភ័យរបស់អ្នកដូចជា ៖

របបអាហារ
របបអាហារគ្មានសុខភាពល្អ អាចបង្កើនឱកាសនៃការមានជំងឺដាច់សរសៃឈាមខួរក្បាលព្រោះវាអាចបង្កើនសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល។

របបអាហារដែលសម្បូរជាតិសរសៃ ហើយមានជាតិខ្លាញ់ទាប ជាទូទៅ ត្រូវបានគេណែនាំ រួមទាំងផ្លែឈើ និងបន្លែស្រស់ៗ

ការហាត់ប្រាណ
ការរួមបញ្ចូលគ្នានៃរបបអាហារដែលផ្តល់នូវសុខភាពល្អ ជាមួយនឹងការធ្វើលំហាត់ប្រាណទៀងទាត់ គឺជាវិធីល្អបំផុតដើម្បីរក្សាទម្ងន់ដែលមានសុខភាពល្អ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់ ក៏អាចជួយបន្ថយកូលេស្តេរ៉ុលរបស់អ្នក និងរក្សាសម្ពាធឈាមឲ្យមានសុខភាពល្អផងដែរ។

ឈប់ជក់បារី
ការជក់បារី បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ នេះដោយសារតែវាបង្រួមសរសៃឈាមអាកទែររបស់អ្នក ហើយធ្វើឲ្យឈាមរបស់អ្នកកាន់តែកក។

អ្នកអាចបន្ថយហានិភ័យនៃការដាច់សរសៃឈាមខួរក្បាលដោយបញ្ឈប់ការជក់បារី។

កាត់បន្ថយជាតិស្រវឹង
ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួស អាចនាំឲ្យមានសម្ពាធឈាមឡើងខ្ពស់ និងបណ្តាលឲ្យមានចង្វាក់បេះដូងលោតខុសប្រក្រតី (atrial fibrillation) ដែលកត្តាទាំងពីរនេះ អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង