ការក្អករ៉ាំរ៉ៃកើតឡើងនៅពេលដែលអ្នកក្អកជាប់រយៈពេលចាប់ពី ៨សប្តាហ៍ ឬយូរជាងនេះ។ វាមិនមែនតែងតែជាអាការៈនៃបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាអាចជារឿងដែលរំខានដល់ជីវិតរស់នៅច្រើនជាង។ ដើម្បីសម្រួលដល់ការក្អករ៉ាំរ៉ៃ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោម៖
- ចៀសវាងការប៉ះពាល់នឹងសារធាតុអាឡែហ្ស៊ីដែលត្រូវបានគេដឹងថាធ្វើឲ្យក្អក
- ឈប់ជក់បារី ព្រោះវាគឺជាមូលហេតុញឹកញាប់នៃការរលាកទងសួតរ៉ាំរ៉ៃ
- គ្រប់គ្រងការច្រាលទឹកអាស៊ីតពីក្រពះ ព្រោះវាជាអ្នកធ្វើឲ្យក្អកកាន់តែធ្ងន់។ ដើម្បីជួយសម្រួលដល់ការច្រាលទឹកអាស៊ីតនៅក្រពះ ចូរកាត់បន្ថយការញ៉ាំអាហារច្រើនៗ ចូរអង្គុយឲ្យត្រង់ខ្លួនច្រើនម៉ោងក្រោយពីញ៉ាំអាហាររួច ហើយចូរគេងដាក់កល់ខ្នើយឲ្យខ្ពស់ផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855