ជំងឺក្រិនរឹងរបស់សរសៃឈាមអាក់ទែ កើតឡើងនៅពេលដែលសរសៃឈាមនេះរួមតូច ហើយទៅជារឹង។ ការដែលមិនបានព្យាបាល ឬទុកចោល សរសៃឈាមមួយ ឬច្រើនប្រហែលជាត្រូវស្ទះជិតមិនខាន។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាកត្តាប្រឈមមុខមួយចំនួនដែលនាំឲ្យកើតជំងឺនេះ៖
- កំពុងតែមានជំងឺលើសសម្ពាធឈាម
- កំពុងតែមានចំនួនកូឡេស្តេរ៉ុលក្នុងឈាមលើស
- កំពុងតែមានជំងឺទឹកនោមផ្អែម
- កំពុងតែធាត់ជ្រុល
- កំពុងតែជក់បារី
- កំពុងតែញ៉ាំអាហារមិនផ្តល់សុខភាព
- ហាត់ប្រាណមិនបានគ្រប់គ្រាន់
- មានសមាជិកគ្រួសារកើតជំងឺបេះដូង៕