ប្រសិនជាអ្នកចង់ស អ្នកអាចអនុវត្តតាមវិធីទាំងនេះបាន។ តើមានអ្វីខ្លះទៅ?

នៅពេលដែលអ្នកក្រោកពីគេងភ្លាម អ្នកគួរតែញ៉ាំទឹកចំនួន២កែវ ដើម្បីជួយដាស់ស្បែកអ្នកឲ្យក្រោកឡើង។ ជាពិសេស វានឹងជួយបញ្ចេញជាតិពុល ដោយធ្វើឲ្យស្បែកអ្នកមានភាពស្រស់ស្រាយខ្លាំង។
អ្នកអាចប្រើទឹកដោះគោដើម្បីលុបមុខនៅពេលព្រឹកបាន វានឹងអាចធ្វើឲ្យស្បែកអ្នកស និងភ្លឺរលោង។ ប៉ុន្តែមុនពេលដែលអ្នកប្រើទឹកដោះគោដើម្បីលាង អ្នកគួរតែប្រើហ្វមលាងមុខឲ្យអស់ធូលីជាមុនសិន ទើបអាចប្រើទឹកដោះគោដើម្បីលុបមុខបាន។
អ្នកអាចយកចេកមកធ្វើជាម៉ាសបិទមុខបាន ដោយអ្នកអាចយកចេកកិនឲ្យម៉ត់ រួចយកមកលាបលើមុខ ហើយទុកចំនួន១៥នាទី ទើបមលុខមុខចេញ។ នៅពេលដែលអ្នកព្យាយាមអនុវត្តតាមវិធីមួយនេះ នោះស្បែកអ្នកនឹងប្រែជាម៉ត់ ស និងមិនងាយប្រតិកម្មឡើយ។
អ្នកអាចបរិភោគផ្លែគីវីឲ្យបានច្រើន ព្រោះនៅក្នុងនោះមានផ្ទុកវីតាមីនសេច្រើន ដែលអាចជួយធ្វើឲ្យស្បែកអ្នកស និងជម្រះស្បែកខ្មៅចេញឲ្យអស់បាន។ ដូចនេះ នៅពេលធម្មតា អ្នកអាចពិសារផ្លែឈើមួយប្រភេទនេះបាន៕