ប្រសិនជាអ្នកមិនចង់ឲ្យជំងឺមហារីកសុដន់មករកអ្នក អាហារ៤នេះ អ្នកគួរតែកាត់បន្ថយក្នុងការពិសារ ឬក៏មិនបរិភោគតែម្តង។ តើមានអ្វីខ្លះទៅ?
1. ពពួកសាច់ និងគ្រឿងក្នុងសាច់ នារីគួរតែកាត់បន្ថយក្នុងការពិសារ ព្រោះនៅក្នុងនោះមានផ្ទុកសារធាតុដែលអាចបង្កជាកោសិកាមហារីក ដែលអាចធ្វើឲ្យសុដន់អ្នកងាយប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់។
2. អាហារបំពងខ្លាញ់ អ្នកគួរតែចៀសឲ្យឆ្ងាយ ព្រោះក្រោយពេលដែលអ្នកបរិភោគរួច សារធាតុមួយចំនួននឹងចាប់ផ្តើមបំលែងទៅជាកោសិកាមហារីក ជាពិសេសផ្នែកសុដន់។ ដូចនេះ មិនថាអ្នកចូលចិត្តញ៉ាំយ៉ាងណាទេ អ្នកគួរតែកាត់បន្ថយ ដើម្បីសុខភាពអ្នក។
3. អំបិលក៏អ្នកមិនគួរញ៉ាំច្រើនដែរ មានន័យថាអ្នកមិនគួរពិសារប្រៃពេកទេ ព្រោះវាអាចបង្កជាដុំសាច់លើសុដន់អ្នក ដោយធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺមហារីកបាន។ ដូចនេះ រសជាតិនៃអាហារអ្នកគួរតែឲ្យរាងសាបបន្តិច ទើបល្អចំពោះសុខភាព។
4. កាហ្វេ និងកូកា អ្នកគួរតែញ៉ាំតិច ព្រោះបើអ្នកពិសារច្រើន អ្នកនឹងងាយប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ ជាពិសេស ផ្នែកសុដន់អ្នកតែម្តង។ ដូចនេះ អាហារ៤ប្រភេទនេះ អ្នកគួរតែបរិភោគដោយប្រយ័ត្ន ទើបមហារីកមិនមករកអ្នក៕