ការប្រែប្រួលនៃកម្រិតអ័រម៉ូនអេស្រ្តូជែនអាចនាំឲ្យជ្រុះសក់ច្រើនចំពោះម្តាយថ្មីថ្មោង។ ស្រ្តីភាគច្រើនក៏អាចនឹងដុះសក់ពេញក្បាលវិញដែរនៅពេលកូនអាយុបានមួយឆ្នាំ។ យ៉ាងណាមិញ ដើម្បីចៀសផុតពីការជ្រុះសក់ក្រោយពីសម្រាលកូនរួច អ្នកអាចសាកល្បងធ្វើដូចខាងក្រោមនេះ៖
- ប្រើប្រាស់សាប៊ូកក់សក់ និងប្រេងអប់សក់ដែលត្រូវនឹងប្រភេទសក់អ្នក
- មិនត្រូវប្រើប្រាស់សាប៊ូកក់សក់ដែលសរសេរស្លាកយីហោ Conditioning ទេ ព្រោះវាអាចធ្វើឲ្យសក់ធ្ងន់ រហូតដល់ជ្រុះស្តើងទៅៗ
- ចូរជ្រើសរើសក្រែមអប់សក់សម្រាប់សក់ស្តើងៗ
- មិនត្រូវប្រើក្រែមអប់សក់ដល់ស្បែកក្បាលឡើយ។ អ្នកគ្រាន់តែលាបលើចុងសក់គឺបានហើយ
- មិនត្រូវប្រើប្រាស់ក្រែមអប់សក់ដែលធ្ងន់ៗ ហើយមានស្លាកយីហោជា Intensive ទេ ព្រោះវាអាចធ្វើឲ្យសក់ស្តើងទៅៗបាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855