ខណៈពេលដែលស្រ្តេសគឺជាផ្នែកធម្មតានៃជីវិត វាក៏អាចផ្តល់ផលអវិជ្ជមានដល់សុខភាពផ្លូវកាយ និងចិត្តដែរបើសិនជាវាមិនអាចគ្រប់គ្រងបាន។ យកល្អអ្នកគួរតែសុំឲ្យគ្រូពេទ្យជួយបើសិនជា៖

  • សម្គាល់ឃើញមានការថយចុះការសិក្សា ឬធ្វើការរបស់អ្នកថយចុះខ្លាំង
  • មានការថប់អារម្មណ៍គួរឲ្យកត់សម្គាល់ ឬមានអារម្មណ៍ថា មិនចង់ដឹងអ្វីទាំងអស់ និងអារម្មណ៍មិនល្អ
  • យល់ថា អ្នកមិនអាចដោះស្រាយភាពស្រ្តេសរបស់អ្នកតាមមធ្យោបាយល្អ ឬចាប់ផ្តើមប្រើថ្នាំ ឬគ្រឿងស្រវឹងដើម្បីដោះស្រាយ
  • បារម្ភ ឬមិនអាចដោះស្រាយរាល់អ្វីដែលជាទំនួលខុសត្រូវប្រចាំថ្ងៃបាន
  • ចាប់ផ្តើមញ៉ាំអាហារខុសធម្មតា ឬបារម្ភអំពីទម្ងន់
  • ឈឺខ្លួន ឬមានការប្រែប្រួលច្រើនទាក់ទងនឹងការញ៉ាំអាហារ និងទម្លាប់នៃការគេង
  • មានបំណងធ្វើឲ្យខ្លួនឯង ឬអ្នកដទៃមានគ្រោះថ្នាក់ ឬមានបំណងចង់សម្លាប់ខ្លួន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង