ការប្រើខ្ទឹមបារាំងមកព្យាបាលជំងឺ ឬបញ្ចេញជាតិពុលមិនមែនជារឿងដែលប្លែកទៀតទេ ព្រោះយើងខ្ញុំជឿជាក់ថាអ្នករាល់គ្នាសុទ្ធតែធ្លាប់ដឹងរួចមកហើយ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបប្លែកមួយក្នុងការប្រើខ្ទឹមបារាំងនេះមកព្យាបាលជំងឺផ្តាសាយ។ តើមានវិធីបែបណាទៅ?
អ្នកអាចចិតខ្ទឹមបារាំងចំនួនមួយបន្ទះ បន្ទាប់មកដាក់នៅក្រោមបាតជើង រួចពាក់ស្រោមជើងដើម្បីឲ្យខ្ទឹមបារាំងនោះអាចជាប់ជាមួយបាតជើងអ្នកមិនរបូត។ ក្រោយពេលដែលពាក់ស្រោមជើងរួច អ្នកអាចយកខ្នើយទ្រពីក្រោមជើង រួចគេង នោះអ្នកនឹងអាចគេងលក់ស្រួល។ ដូចនេះនៅចន្លោះពេលដែលអ្នកគេងចំនួន៧ម៉ោង វានឹងជ្រាបចូលទៅក្នុងស្បែកអ្នក ដោយជួយសម្លាប់មេរោគទាំងអស់ដែលមានក្នុងរាងកាយអ្នក នោះអ្នកនឹងអាចជាសះស្បើយពីជំងឺផ្តាសាយជាមិនខានឡើយ។ ដូចនេះ អ្នកអាចសាកល្បងវិធីមួយនេះបាន ថាមិនត្រូវ អ្នកនឹងអាចជាពីផ្តាសាយដោយមិនចាំបាច់ប្រើថ្នាំនោះទេ៕