ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកបាត់ស្នាមសង្វារលើពោះអ្នក។ តើមានវិធីបែបណាខ្លះទៅ?
1. អ្នកម្តាយអាចពិសារបន្លែ និងផ្លែឈើដែលមានផ្ទុកវីតាមីនសេខ្ពស់បាន ព្រោះសារធាតុមួយនេះ អាចធ្វើឲ្យស្នាមសង្វារលើពោះអ្នកម្តាយបាត់បណ្តើរៗដោយមិនដឹងខ្លួនបាន។ ជាពិសេស វាក៏អាចជួយធ្វើឲ្យស្បែកអ្នកប្រែជាស្អាតផងដែរ ។
2. ក្រោយពេលដែលអ្នកសម្រាលកូនរួចមួយខែ អ្នកអាចធ្វើការហាត់ប្រាណបាន ដោយអាចរត់ ហែលទឹក លោតអន្ទាក់ជាដើម។ ការហាត់ប្រាណបែបនេះ អាចធ្វើឲ្យសង្វារលើពោះអ្នកបាត់តាមសម្រួល។
3. នៅពេលដែលអ្នកចាប់ផ្តើមឃើញស្នាមសង្វារ អ្នកគួរតែធ្វើការម៉ាស្សាពោះរបស់អ្នកថ្នមៗ ដើម្បីឲ្យឈាមដើរស្រួល នោះស្នាមសង្វារទាំងនោះនឹងអាចបាត់បាន។ ដូចនេះ អ្នកអាចសាកល្បងធ្វើតាមវិធីទាំងឡាយខាងលើនេះបាន នោះអ្នកនឹងអាចក្លាយជាអ្នកម្តាយដែលមានពោះស្អាតជាមិនខានឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855