ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរូបមន្តក្នុងការធ្វើឲ្យស្បែកអ្នកក្មេងជាងវ័យ ថែមទាំងអាចធ្វើឲ្យស្នាមអ៊ុចខ្មៅ ប្រែជាសទៀតផង ដោយសារតែទឹកតែ។ តើមានអ្វីខ្លះទៅ?

នៅពេលយប់ អ្នកអាចឆុងតែទុក រួចទៅលុបមុខ ដោយក្រោយពេលដែលលុបមុខរួច អ្នកអាចយកទឹកតែនេះមកលាបលើមុខអ្នក(នៅពេលដែលទឹកតែនោះឈប់ក្តៅ) ដោយទះមុខអ្នកតិចៗឲ្យទឹកតែនេះ អាចជ្រាតចូលក្នុងផ្ទៃមុខអស់។ ប្រសិនជាអ្នកខ្ជិល អ្នកអាចយកសម្លីជ្រលក់ទឹកតែនេះ រួចយកមកបិតលើមុខអ្នកចំនួន៣នាទី ហើយលាងមុខចេញក៏បានដែរ នោះស្បែកមុខអ្នកនឹងអាចបាត់ស្នាមអ៊ុចខ្មៅ ថែមទាំងអាចធ្វើឲ្យស្បែកសទៀតផង។ វិធីម្យ៉ាងទៀត អ្នកក៏អាចយកម្សៅមីចំនួនមួយស្លាបព្រា ពងមាន់យកតែផ្នែកក្រហមចំនួនមួយគ្រាប់ លាយជាមួយនឹងម្សៅតែបៃតងចំនួនមួយស្លាបព្រាកាហ្វេ។ ក្រោយពេលដែលអ្នកលាយជាមួយគ្នារួច អ្នកអាចយកមកលាបលើមុខអ្នក ដោយទុកចំនួន២០នាទី ទើបលាងចេញ។ វិធីមួយផ្សេងទៀត អ្នកអាចយកស្លឹកតែដែលឆុងរួច ពូតឲ្យស្ងួត រួចយកដាក់ក្នុងថង់ក្រណាត់តូចមួយ បិទភ្នែក ហើយស្អំលើភ្នែកចំនួន១០ទៅ១៥នាទី នោះភ្នែកអ្នកនឹងអាចបាត់ភាពនឿយហត់ ថែមទាំងអាចធ្វើឲ្យរង្វង់ភ្នែកខ្មៅអ្នកបាត់ផងដែរ។ ដូចនេះ អ្នកអាចសាកល្បងបាន ប៉ុន្តែអ្នកដែលមានស្បែកឆាប់ប្រតិកម្ម គួរតែប្រយ័ត្នក្នុងការប្រើវិធីទាំងនេះ ដោយមុនប្រើគួរតែពិគ្រោះជាមួយគ្រូពេទ្យសិន ទើបអាចប្រើបាន៕