កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នករួចមកហើយពីអ្នកដែលកើតនៅឆ្នាំជូតគួរតែយកកូនឆ្នាំអ្វី។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីឆ្នាំឆ្លូវវិញម្តង។ តើអ្នកគួរតែយកកូនដែលមានឆ្នាំណាខ្លះទៅ?
អ្នកដែលកើតនៅឆ្នាំឆ្លូវនេះគួរតែយកកូនដែលមានឆ្នាំជូត រការ និងម្សាញ់ ព្រោះកូនដែលមានឆ្នាំទាំង៣នេះជាផ្កាយសំណាងរបស់អ្នក ហើយជាឆ្នាំដែលលើករាសីរបស់អ្នកដែលកើតឆ្នាំឆ្លូវនេះណាស់។ ក្រោយពេលដែលកូនដែលមានឆ្នាំទាំង៣នេះកើតចេញមក គេអាចនាំយកលាភសំណាងមកជាមួយឲ្យអ្នក មិនថាសម្លៀកបំពាក់ ឬអាហារនោះទេ សុទ្ធតែមានគ្រប់មិនខ្វះឡើយ។ ដូចនេះអ្នកគួរតែយកកូនដែលមានឆ្នាំនេះ នោះអ្នកនឹងមានគ្រួសារដែលរស់នៅបានសុខស្រួលជាមិនខានឡើយ ហើយគេក៏អាចជួយអ្នកឲ្យទទួលបានសំណាងល្អច្រើនដែរ៕