បើនិយាយចំពោះទារកដែលមិនទាន់គ្រប់មួយខែ ការបៅពិតជាសំខាន់ណាស់ ព្រោះវាជាអាហារដែលអាចទ្រទ្រង់រាងកាយកូនបាន ប៉ុន្តែតើអ្នកដឹងពីពេលវេលា របៀបនៃការបំបៅកូនហើយឬនៅ?
តាមការស្រាវជ្រាវបានឲ្យដឹងថា ទារកដែលទើបនឹងកើតចេញមកចំនួនពី១០នាទី ទៅ៣០នាទី អ្នកគួរតែឲ្យគេបៅហើយ ព្រោះវាជាដំណាក់កាលដែលកូនត្រូវការទឹកដោះបំផុតក្រោយចេញពីពោះអ្នក។ ចំពោះអ្នកម្តាយដែលមិនទាន់មានទឹកដោះឲ្យកូនបៅ ចូលកុំប្រញាប់យកដបទឹកដោះគោឆុងទឹកដោះគោឲ្យកូនបៅឲ្យសោះ ព្រោះនៅពេលដែលកូនបៅដបទឹកដោះគោច្រើនហើយ គេនឹងមិនចង់បៅទឹកដោះអ្នកឡើយ ដោយសារតែត្រូវប្រើកម្លាំងខ្លាំងដើម្បីជញ្ជក់ទើបបាន ដូចនេះអ្នកអាចឆុងដាក់ចានមួយ ហើយយកស្លាបព្រាបញ្ចុកកូនបាន ឬអ្នកអាចឲ្យកូនបៅទឹកដោះអ្នកម្តាយផ្សេងបន្តិចក៏បានដែរ។ ទារកដែលទើបនឹងកើតគឺមិនចាំបាច់កំណត់រយៈពេលនៃការបំបៅទឹកដោះកូនទេ ដោយគេឃ្លានអ្នកត្រូវតែបំបៅគេភ្លាម ជាធម្មតាកូនដែលទើបនឹងកើតបានមួយអាទិត្យ អ្នកគួរតែបំបៅគេពី១ទៅ៣ម៉ោងម្តង៕