Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យទឹកភ្លោះអ្នកមិនងាយបែកមុនខែឡើយ។ តើមានអ្វីខ្លះទៅ?

1. អ្នកគួរតែធ្វើការពិនិត្យឲ្យបានល្អិតល្អន់ ដោយមានផ្ទៃពោះមុនបាន២៤អាទិត្យ អ្នកគួរតែទៅពិនិត្យជារៀងរាល់ខែ។ ក្រោយពេលដែលជិតដល់ខែ អ្នកគួរតែទៅពិនិត្យកន្លះខែម្តង។ ជាពិសេស ពេលដែលអ្នកមានផ្ទៃពោះចាប់ពី៩ខែឡើងទៅ អ្នកគួរតែទៅពិនិត្យជារៀងរាល់អាទិត្យ។

2. នៅបន្លោះពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួរធ្វើចលនាធ្ងន់ៗឡើយ ថែមទាំងមិនគួរដើរក្នុងផ្លូវវែង ឬរត់ជាដើម។ ម្យ៉ាងទៀត ក្នុងជីវភាពរស់នៅ និងការងារ អ្នកមិនគួរនឿយហត់ពេកទេ។ ជាពិសេស អ្នកគួរតែរក្សាអារម្មណ៍ឲ្យបានសប្បាយរាល់ថ្ងៃ ដោយមិនគួរតែងតែកើតទុក្ខនោះឡើយ។ ក្រោយពេលដែលអ្នកដឹងថា អ្នកមានផ្ទៃពោះ អ្នកគួរតែប្រយ័ត្នក្នុងការរួមភេទ ទើបមិនធ្វើឲ្យទឹកភ្លោះឆាប់បែក។ ដូចនេះ អ្នកអាចអនុវត្តតាមវិធី២នេះ ដើម្បីការពារទឹកភ្លោះមិនឲ្យបែកមុនខែ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង