ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការស្រកទម្ងន់។ តើមានរបៀបធ្វើបែបណាខ្លះទៅ?

គ្រឿងផ្សំ ៖ ចេកចំនួនមួយផ្លែ ទឹកសណ្តែកគ្មានជាតិស្ករចំនួន១០០មីលីលីត្រ។

របៀបធ្វើ ៖ ដំបូងអ្នកអាចបកសំបកចេកចេញ រួចដាក់ក្នុងចាន ហើយយកស្លាបព្រាកិនឲ្យម៉ត់។ បន្ទាប់មក អ្នកអាចចាក់ទឹកសណ្តែកចូល ហើយកូរឲ្យសព្វជាការស្រេច។ អ្នកអាចយកវាមកធ្វើជាអាហារពេលព្រឹកបាន ព្រោះវាមានសារធាតុចិញ្ចឹមជាច្រើន ថែមទាំងអាចព្យាបាលជម្លឺទល់លាមកទៀតផង។ អ្នកក៏អាចញ៉ាំមុនអាហារពេលល្ងាចចំនួនកន្លះម៉ោងដែរ ព្រោះវាអាចធ្វើឲ្យអ្នកឆ្អែត ហើយពិសារបាយមិនសូវច្រើន។ អ្នកក៏អាចបរិភោគនៅពេលដែលមានអារម្មណ៍ឃ្លានដែរ ព្រោះវាអាចបំបាត់អារម្មណ៍មួយនេះបាន៕