តាមរយៈការយល់លេបថ្នាំផ្សះទៅតាមវេជ្ជបញ្ជា អ្នកនឹងអាចឆាប់ជាលឿន និងជួយការពារកុំឲ្យមេរោគទៅជាស៊ាំថ្នាំបានទៀត។ យ៉ាងណាមិញ អ្នកគួរតែធ្វើទៅតាមក្បួនណែនាំខ្លះដូចខាងក្រោមនេះផងក្នុងការប្រើប្រាស់ថ្នាំផ្សះ៖
- មិនត្រូវឈប់ប្រើថ្នាំផ្សះឡើយ។ ត្រូវលេបថ្នាំទៅតាមពេលវេលាដែលគ្រូពេទ្យបានកំណត់ជានិច្ច
- មិនត្រូវឈប់ប្រើថ្នាំផ្សះលឿនឡើយ។ ចូរលេបថ្នាំទៅតាមវេជ្ជបញ្ជាឲ្យបានគ្រប់ចំនួនលុះត្រាតែគ្រូពេទ្យមិនអនុញ្ញាតិ
- ចូរកុំទុកថ្នាំផ្សះដើម្បីប្រើនៅពេលឈឺលើកក្រោយឡើយ
- មិនត្រូវប្រើថ្នាំផ្សះដែលត្រូវបានគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យប្រើលើអ្នកផ្សេងឡើយ៕