មុនពេលអ្នកឲ្យថ្នាំគ្រប់ប្រភេទដល់កូនលេប ចូរប្រាកដថា អ្នកបានសួរគ្រូពេទ្យនូវសំណួរដែលត្រឹមត្រូវរួចហើយ។ យកល្អគួរតែព្យាយាមទាក់ទងទៅគ្រូពេទ្យ និងសួរសំណួរខាងក្រោមនេះសិនមុននឹងឲ្យថ្នាំកូនលេប៖

  • តើថ្នាំនេះអាចជួយកូនអ្នកបានដូចម្តេច ហើយអ្នកអាចសិក្សាពីថ្នាំនេះបន្ថែមនៅកន្លែងណាបាន
  • តើអ្នកគួរតែឲ្យកូនលេបថ្នាំដែរទេ
  • តើកូនអ្នកត្រូវការប្រើថ្នាំនោះយូរប៉ុណ្ណា ហើយត្រូវឲ្យគេប្រើញឹកញាប់ប៉ុណ្ណា និងប្រើច្រើនប៉ុណ្ណា
  • តើថ្នាំទាំងនោះមានផលរំខានអ្វីដែរទេ?
  • តើគួរធ្វើម៉េចបើសិនជាកូនក្អែលថ្នាំចេញក្រៅវិញ ឬក្អួត៕