មនុស្សគ្រប់គ្នាសុទ្ធតែអាចកើតជំងឺរលាកសួតបានទាំងអស់ ប៉ុន្តែអាយុ និងសុខភាពទូទៅរបស់អ្នកគឺជាកត្តាប្រឈមមុខនឹងការបង្ករោគដែលធ្ងន់ធ្ងរ។ យ៉ាងណាមិញ កត្តាប្រឈមមុខដែលនាំឲ្យមនុស្សយើងងាយនឹងកើតជំងឺរលាកសួតដែរនោះមានដូចជា៖
- ជាក្មេងអាយុក្រោម ២ឆ្នាំ ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ក្មេងនៅកំពុងតែអភិវឌ្ឈន៍នៅឡើយ
- ជាមនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើងទៅ
- មានជំងឺហឺត រលាកទងសួត ឬស្ទះសួតរ៉ាំរ៉ៃ
- ជំងឺ Cystic Fibrosis
- មានប្រព័ន្ធភាពស៊ាំចុះខ្សោយ
- មានជំងឺកង្វះគ្រាប់ឈាមប្រភេទ Sickle Cell ជំងឺទឹកនោមផ្អែម ឬខ្សោយបេះដូង
- កំពុងតែមានបញ្ហាលើការក្អកខ្លាំងក្រោយពីកើតជំងឺដាច់សរសៃឈាមខួរក្បាលរួច
- ជាអ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ជាពិសេសកំពុងតែដកដង្ហើមដោយប្រើម៉ាស៊ីន
- កំពុងតែមានជំងឺផ្តាសាយថ្មីៗនេះ
- ជក់បារី ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក៕