ដោយសារតែការបារម្ភជាប់អំពីប្រទេសជិតខាងដែលជាប្រទេសកូរ៉េខាងជើង ហើយក៏ចង់ឲ្យមានស្តាង់ដាខាងផ្នែកសម្រស់ខ្ពស់ដែរនោះ ប្រជាជនកូរ៉េគឺងាយនឹងកើតបញ្ហាស្រ្តេសច្រើនជាងគេទាំងអស់នៅលើពិភពលោក។ មិនខ្វល់ថាអ្នករស់នៅក្នុងប្រទេសណាឡើយ យកល្អគួរតែចេះវិធីដោះស្រាយបញ្ហាស្រ្តេសឲ្យបានល្អដើម្បីចៀសផុតពីផលវិបាកខាងផ្លូវកាយ និងចិត្ត ដែលវាអាចនាំឲ្យកើតជំងឺបេះដូងបាន។ យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមបង្ហាញនូវគន្លឹះបំបាត់ស្រ្តេសតាមបែបប្រជាជនកូរ៉េម្តង៖
ស្តាប់ចម្រៀងកូរ៉េ
មិនខ្វល់ថាមនុស្សរស់នៅកន្លែងណាឡើយ ពួកគេច្រើនតែស្តាប់ចម្រៀងដើម្បីរម្ងាប់អារម្មណ៍។ ម៉្យាងវិញទៀត នៅប្រទេសកូរ៉េ ប្រជាជនពួកគេចូលចិត្តស្តាប់ចម្រៀងខ្លួនឯងណាស់ដើម្បីបន្ធូរអារម្មណ៍តានតឹង។ ភាគច្រើនគឺពួកគេស្តាប់ចម្រៀងផង និងធ្វើសកម្មភាពសម្រួលដល់ភាពស្រ្តេសផង ទើបបានលទ្ធផលល្អ។ ដូច្នេះអ្នកក៏អាចសាកល្បងធ្វើបែបនេះបានដូចគ្នាដែរ។
រកមើលវីដេអូរំងាប់អារម្មណ៍
ប្រជាជនកូរ៉េជាច្រើនក៏ចំណាយពេលាច្រើនលើការលេងអ៊ីនធើណេតដែឬ។ ភាគច្រើនគេបើកគេហទំព័រយូធូបដើម្បីរកមើលវីដេអូណាដែលជាប់ទាក់ទងនឹងការជួយសម្រួលអារម្មណ៍ ឬវីដេអូបែបស្រទន់។ ដូច្នេះអ្នកអាចរកមើលវីដេអូនេះបានដោយវាយអក្សរ Relaxing Video។
មើលសៀវភៅដែលមានពណ៌ចម្រុះ
ចាប់តាំងពីឆ្នាំ ២០១៣មក សៀវភៅមានពណ៌ចម្រុះគឺមានភាពពេញនិយមណាស់សម្រាប់ប្រជាជនកូរ៉េ។ យើងមិនមែននិយាយចំពោះសៀវភៅសម្រាប់ក្មេងអានឡើយ តែជាសៀវភៅសម្រាប់មនុស្សធំ។ ចាប់តាំងពីសៀវភៅទាំងនេះត្រូវបានប្រើប្រាស់សម្រាប់មនុស្សធំមក ដូច្នេះប្រជាជនកូរ៉េដែលស្រ្តេសនោះ តែងតែយកចិត្តទុកដាក់ទៅលើការប្រើប្រាស់សៀវភៅនេះច្រើន។
ប្រើប្រាស់កងបង្វិល Spinner ឬ ដុំ Cubes
របស់ដ៏ពេញនិយមផ្សេងទៀតដែលកូរ៉េប្រើប្រាស់ដើម្បីបំបាត់ស្រ្តេសគឺប្រើកងបង្វិល Spinner។ ពិតណាស់ របស់ដ៏តូចៗទាំងនេះច្រើនតែមានផ្ទុកទៅដោយពណ៌ជាច្រើន ដែលគេប្រើប្រាសដើម្បីកម្សាន្ត។ តែថ្មីៗនេះ កងបង្វិល និង ដុំ Cubes ត្រូវបានប្រជាជនទូទាំងពិភពលោកប្រើប្រាស់ដើម្បីបំបាត់ស្រ្តេស និងថប់អារម្មណ៍៕