ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបពិសារអាហារទាំង៤នេះ ដែលអាចធ្វើឲ្យអ្នកស្អាតទាំងរាង និងស្បែក។ តើមានអ្វីខ្លះទៅ?

1.    នៅក្នុងឈាមជ្រូកមានផ្ទុកសារធាតុដែក វីតាមីនK និងសារធាតុជាច្រើនទៀត ដែលអាចជួយរាងកាយអ្នកអាចបញ្ចេញជាតិពុលបាន។ ក្រោយពេលដែលអ្នកបរិភោគរួច ស្បែកអ្នកនឹងស្អាត ព្រោះគ្មានជាតិពុលអ្វីបន្សល់ក្នុងរាងកាយអ្នកឡើយ។ ជាពិសេស អ្នកក៏អាចចៀសពីជំងឺមហារីកផងដែរដោយសារតែឈាមជ្រូកនេះ។

2.    សារធាតុដែលមានក្នុងទឹកឃ្មុំ អាចជួយធ្វើឲ្យក្រពះអ្នកមានសុខភាពល្អ និងការពារសម្រស់អ្នកផងដែរ។ ដូចនេះ អ្នកអាចយកទឹកឃ្មុំមួយស្លាបព្រាឆុងទឹកញ៉ាំបាន នោះក្រពះ និងពោះវៀនអ្នកមិនសូវមានជំងឺឡើយ ថែមទាំងអាចធ្វើឲ្យស្បែកអ្នកតឹងទៀតផង។

3.    ចំណែកម្រះវិញ មានផ្ទុកវីតាមីនសេខ្ពស់ និងសារធាតុដទៃទៀត ដែលអាចជួយបំបាត់អាការៈក្តៅក្នុង បំបាត់ភាពនឿយហត់ និងធ្វើឲ្យភ្នែកអ្នកភ្លឺជាដើម។ ជាពិសេស ផ្លែម្រះនេះអាចជួយបណ្តេញជំងឺមហារីកមិនឲ្យមកជិតខ្លួនអ្នកឡើយ។ ជាហេតុដែលធ្វើឲ្យសារធាតុពុលអាចចេញពីរាងកាយអ្នកបានលឿន។

4.    ទឹកដោះគោជូរ ក៏អ្នកគួរតែញ៉ាំដែរ ព្រោះសារធាតុដែលមានក្នុងនោះ អាចជួយការពារមិនឲ្យមេរោគអាចចូលក្នុងរាងកាយអ្នកបានឡើយ។ ជាពិសេស ក៏អាចជួយក្រពះឲ្យរំលាយអាហារបានលឿនផងដែរ។ ដូចនេះ អ្នកនឹងមានរាងស្អាតជាមិនខានឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង