នៅពេលអ្នកមានជំងឺតាអក ការលាងសម្អាតស្បែកបានយ៉ាងល្អអាចជួយការពារកុំឲ្យមានការឡើងក្រហម និងរមាស់នៅលើស្បែកបានយ៉ាងល្អ។ យ៉ាងណាមិញអ្នកគួរតែធ្វើដូចខាងក្រោមនេះពេលមានជំងឺតាអក៖

លាងសម្អាតស្បែកយ៉ាងហោចណាស់ម្តងជារៀងរាល់ថ្ងៃ។ កាត់បន្ថយការងូតទឹកមកត្រឹមប្រហែល ១០នាទី និងងូតទឹកក្តៅឧណ្ហៗ
មិនត្រូវប្រើប្រាស់ក្រណាត់សម្លៀកបំពាក់ដើម្បីជូតស្បែកឡើយ
ចូរប្រើប្រាស់ទឹកលាងសម្អាត ឬសាប៊ូមានជាតិកាត់ល្មម។ បើសិនជាស្បែកអ្នករបកខ្លាំង យកល្អគួរតែកាត់បន្ថយការប្រើប្រាស់សាប៊ូ ឬចៀសវាងតែម្តងទៅ។
ខណៈពេលដែលស្បែកអ្នកនៅតែសើម ចូរលាបថ្នាំពីលើបន្ថែម។ បន្ទាប់មក អាចលាបថ្នាំផ្តល់សំណើមដើម្បីទប់ស្កាត់ការរមាស់ និងស្ងួត៕