ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកឲ្យដឹងថា ប្រពន្ធអ្នកបែក ឬមិនបែកចិត្តពីអ្នក។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលគេបែកចិត្តពីអ្នក គេនឹងមិនហ៊ានមើលមុខអ្នកចំឡើយ ដោយក្រសែលភ្នែកគេតែងតែងាក់ចេញជានិច្ច ហើយចិត្តមិនស្ងប់ឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

2.    នៅក្នុងផ្ទះ អារម្មណ៍គេនឹងបែកជានិច្ច មិននៅក្នុងខ្លួនឡើយ ព្រោះគិតតែបុរសក្រៅនោះ។ ជាហេតុដែលធ្វើឲ្យការងារផ្ទះមិនដូចពីមុនឡើយ ដោយធ្វើខ្វះច្រើនណាស់។ ដូចនេះ អ្នកគួរតែចាប់ផ្តើមសង្កេតមើលគេឲ្យបានជាប់។

3.    សារក្នុងទូរស័ព្ទគេនឹងប្រែជាច្រើនជាងមុន ដោយតែងតែរោទិ៍ជានិច្ច។ ជាពិសេស នៅពេលដែលទូរស័ព្ទរោទិ៍ គេអាចលួចនិយាយនៅកន្លែងស្ងាត់ក៏មាន។ នៅពេលដែលមានសកម្មភាពបែបនេះ អ្នកគួរតែចាប់ផ្តើមស្វែងយល់ហើយ។

4.    ការចំណាយរបស់គេនឹងចាប់ផ្តើមច្រើនជាងមុន ហើយតែងតែតែងខ្លួនខ្លាំងនៅពេលដែលចេញក្រៅម្តងៗ ដើម្បីទាក់ទាញបុរសខាងក្រៅបាន។ ដូចនេះ អ្នកគួរតែតាមដានគេដើម្បីដឹងពីចម្លើយ។

5.    ពីមុនមិនដែលចេញក្រៅញឹកទេ ប៉ុន្តែពេលនេះ បែរជាចេញសឹងរាល់ថ្ងៃ។ ទង្វើបែបនេះ ក៏អាចលួចប្រាប់អ្នកថា ភរិយាអ្នកកំពុងតែមានអ្នកថ្មីហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

6.    នៅពេលដែលគេចាប់ផ្តើមមិនខ្វាយខ្វល់នឹងអ្នក ដោយមិនខ្វល់ថាអ្នកទៅណា នោះជាចំណុចដែលគួរឲ្យសង្ស័យ។

7.    នៅពេលដែលចរិតគេចាប់ផ្តើមប្រែប្រួលខុសពីពេលមុន ក៏ជាចំណុចដែលអាចបង្ហាញអ្នកថា គេកំពុងតែលួចមានស្នេហានៅក្រៅហើយ។ ដូចនេះ អ្នកគួរតែការពារឲ្យបានជាប់ កុំឲ្យប្រុសក្រៅនោះបំផ្លាញអ្នកបានឲ្យសោះ៕