ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលបុរសអាចទទួលបានពីការគេងស្រាត។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលមនុស្សគេង ស្បែកក៏ត្រូវការដកដង្ហើមដែរ។ ដូចនេះ នៅពេលដែលស្បែកអ្នកគ្របដណ្តប់ដោយសម្លៀកបំពាក់ នោះស្បែកនឹងពិបាកដកដង្ហើម ដោយធ្វើឲ្យស្បែកថ្មីពិបាកដុះឡើងមកជំនួសណាស់ ថែមទាំងធ្វើឲ្យជាតិពុលមិនអាចបញ្ចេញបានទៀតផង។ ប៉ុន្តែបើអ្នកគេងដោយមិនស្លៀកសម្លៀកបំពាក់ នោះស្បែកអ្នកនឹងប្រែជាម៉ត់ និងមានសំណើមទៀតផង។
2. ឈាមអ្នកនឹងអាចដើរបានស្រួលនៅពេលដែលអ្នកគេងស្រាត ព្រោះគ្មានអ្វីដែលគាប់សង្កត់រាងកាយអ្នកឡើយ។ ដូចនេះ ឈាមនឹងដើរបានល្អ ដោយអាចធ្វើឲ្យជាតិពុលទាំងឡាយអាចបញ្ចេញបានយ៉ាងងាយ និងលឿនទៀតផង។
3. ស្ពែម៉ាតូសូអ៊ីតនឹងប្រែជាច្រើន និងរឹងមាំ ក្រោយពេលដែលអ្នកគេងដោយមិនស្លៀកខោក្នុង ព្រោះគ្មានអ្វីជាសម្ពាធឡើយ។ ដូចនេះ វានឹងអាចល្អចំពោះការបង្កកំណើតរបស់បុរស។
4. នៅពេលដែលអ្នកអាចគេងលក់ស្រួល ដោយគ្មានខោអាវជាសម្ពាធ នោះអ្នកនឹងអាចមានអារម្មណ៍ល្អ ព្រោះអ្នកគេងបានគ្រប់គ្រាន់។ ជាហេតុដែលធ្វើឲ្យសុខភាពអ្នកនឹងល្អគ្រប់ផ្នែកក្រោយពេលដែលអ្នកមិនស្លៀកពាក់គេង។ ដូចនេះ អ្នកអាចគេងបែបនេះបាន ព្រោះប្រយោជន៍ដែលអ្នកអាចទទួលបានគឺច្រើន៕