បើអ្នកចង់បានសុដន់ធំ អ្នកអាចបរិភោគអាហារដូចខាងក្រោម ព្រោះវាជាអាហារដែលអាចជួយធ្វើឲ្យសុដន់អ្នកស្អាតបាន។ តើមានអ្វីខ្លះទៅ?

1. អ្នកអាចបរិភោគសណ្តែក ឬផលិតផលដែលធ្វើពីសណ្តែកដូចជាទឹកសណ្តែក ឬតៅហ៊ូជាដើម នោះវាអាចធ្វើឱ្យសុដន់អ្នកធំនិងមានសុខភាពល្អ។ ម្យ៉ាងទៀត សុខភាពអ្នកនឹងល្អផងដែរ។

2. អ្នកក៏អាចផឹកទឹកដោះគោបានដែរ ព្រោះវាក៏មានប្រសិទ្ធភាពធ្វើឲ្យសុដន់អ្នកមានលក្ខណៈស្អាត និងធំ ដោយមិនចាំបាច់ធ្វើការវះកាត់ឡើយ។

3. អ្នកអាចបរិភោគផ្លែឈើគ្រប់មុខដូចជាទំពាំងបាយជូរ គីវី ឬក្រូចជាដើម ព្រោះបើអ្នកពិសារផ្លែឈើគ្រប់មុខ អ្នកនឹងអាចស្រូបយកវិតាមីនជាច្រើនមុខ ជាហេតុធ្វើឱ្យសុដន់អ្នកលូតលាស់បានល្អ។ ដូចនេះ សុដន់អ្នកនឹងអាចធំដោយមិនដឹងខ្លួន ដោយមិនចាំបាច់ប្រើថ្នាំនោះទេ។

4. អ្នកអាចពិសារបន្លែឱ្យបានច្រើនដូចជាការ៉ុត ផ្កាខាត់ណា ល្ពៅ ខ្ទឹមបារាំង ត្រសក់ និងបន្លែបៃតងជាច្រើនមុខទៀត ទើបល្អចំពោះដើមទ្រូងអ្នក។ វានឹងធ្វើឲ្យសុដន់អ្នកធំ និងស្អាត ដោយប្រើវិធីធម្មជាតិទាំងនេះ។ ដូចនេះ អ្នកមិនត្រឹមតែបានសុខភាពល្អ ថែមទាំងអាចធ្វើឲ្យសម្រស់អ្នកកើនឡើងផងដែរ៕