យោងទៅតាមសេចក្តីរាយការណ៍ដែលសរសេរក្នុងសារព័ត៌មាន Mail Online បានឲ្យដឹងថា របៀបដែលមនុស្សយើងញ៉ាំសម្រាប់មនុស្សពីរនាក់ក្នុងពេលមានផ្ទៃពោះ គឺជាការប្រឈមមុខដ៏សំខាន់មួយចំពោះសុខភាព។ ក្នុងនោះដែរមានស្រ្តីម្នាក់ក្នុងចំណោមបីនាក់និយាយថា ពួកគេមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានក្នុងការញ៉ាំអាហារច្រើនៗ។

វាគឺជាការសិក្សាមួយដែលតាមដានទៅលើស្រ្តីប្រមាណ ១១១៣២នាក់ មកពីតំបន់ Avonនៃចក្រភពអង់គ្លេស ដែលមានផ្ទៃពោះក្នុងដើមឆ្នាំ ១៩៩០។ គេបានពិនិត្យទៅលើរបៀបដែលស្រ្តីនិយាយថា ពួកគេធ្លាប់មានអាការៈមិនអាចគ្រប់គ្រងការញ៉ាំអាហារបានក្នុងពេលមានផ្ទៃពោះ និងមិនដឹងថាតើរឿងនេះមានជាប់ទាក់ទងគ្នានឹងការឡើងទម្ងន់ចំពោះម្តាយ និងកូនឬអត់ទេ។

ការដែលញ៉ាំអាហារមិនល្អ និងការឡើងទម្ងន់មុនពេល និងក្នុងពេលមានផ្ទៃពោះមានជាប់ទាក់ទងនឹងជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ (ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ) និងជំងឺបេះដូងលើម្តាយ។ វាក៏ប្រហែលជាប៉ះពាល់ទៅលើការប្រឈមមុខរបស់ទារកក្នុងផ្ទៃទៅជាធាត់ជ្រុលដែរ។

ការសិក្សាបានរកឃើញថា ស្រ្តីដែលប្រាប់ថាឧស្សាហ៍ទប់អារម្មណ៍មិនបានលើការញ៉ាំអាហារច្រើនៗក្នុងពេលមានផ្ទៃពោះបានឡើងទម្ងន់ក្នុងពេលមានផ្ទៃពោះជាងស្រ្តីដែលគ្រប់គ្រងអារម្មណ៍ញ៉ាំអាហារបាន។ លើសពីនេះទៅទៀត ក្មេងដែលកើតពីស្រ្តីដែលឧស្សាហ៍ទប់អារម្មណ៍ឃ្លានខ្លាំងមិនបាន ទំនងជាងាយនឹងធាត់ ឬធាត់ជ្រុលនៅអាយុ ១៥ឆ្នាំ ជាងក្មេងដែលកើតពីម្តាយដែលគ្រប់គ្រងអារម្មណ៍នេះបាន។

ដោយសារតែការសិក្សានេះជាប្រភេទការសង្កេត ដូច្នេះវាមិនអាចទាត់ចោលឥទ្ធិពលនៃសុខភាព និងកត្តារបៀបរស់នៅចោលទាំងអស់ដែលអាចមានឥទ្ធិពលទៅលើការប្រឈមមុខរបស់ម្តាយ និងកូនទៅនឹងការធាត់ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សានេះបានគាំទ្រទៅលើដំបូន្មានញ៉ាំអាហារផ្តល់សុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ ដែលណែនាំថា ស្រ្តីគួរញ៉ាំអាហារគ្រប់ប្រភេទ ប៉ុន្តែបញ្ជាក់ច្បាស់ថា មិនត្រូវញ៉ាំអាហារសម្រាប់មនុស្សពីរនាក់ឡើយ៕