ការបាត់បង់ផ្នែកការពាររបស់ធ្មេញច្រើនតែនាំឲ្យធ្មេញនោះងាយនឹងស្រាវ រហូតដល់អាចឈឺចាប់ខ្លាំងបាន។ បើសិនជាអ្នកមានបញ្ហាស្រាវធ្មេញមែន យកល្អគួរតែព្យាយាមចៀសវាងរឿងដូចខាងក្រោមនេះ៖
- អាហារ និងភេសជ្ជៈដែលមានអាស៊ីតខ្ពស់ដូចជា ទឹកក្រូចមានជាតិហ្គាស ផ្លែឈើ និងភេសជ្ជៈមានជាតិជូរៗ
- ស្រា និងយ៉ាអួដែលមានជាតិអាស៊ីត
- ការដុសសម្អាតធ្មេញ និងប្រើអំបោះរូសធ្មេញខ្លាំងៗពេក
- ការធ្វើឲ្យធ្មេញស
- ការប្រើប្រាស់ថ្នាំដុសធ្មេញជាប្រភេទប៉ូលាធ្មេញ៕