នៅកន្លែងធ្វើការអាចជាកន្លែងពិបាកលើការថែរក្សាស្បែក ជាពិសេស បើសិនជាអ្នកត្រូវធ្វើការនៅក្បែសារធាតុគីមីជាច្រើន ឬក្នុងមជ្ឈដ្ឋានមួយដែលអាចផ្តល់ភាពកខ្វក់ដល់ស្បែកច្រើន។ ដូច្នេះដើម្បីអាចថែរក្សាស្បែកបានយ៉ាងល្អនៅកន្លែងធ្វើការ យកល្អគួរតែព្យាយាមសាកល្បងធ្វើដូចខាងក្រោមនេះ៖
- ស្លៀកពាក់សម្លៀកបំពាក់ និងឧបករណ៍ការពារដូចជា ស្រោមដៃ និងអាវអៀម ដើម្បីការពារពីការប៉ះពាល់ប្រេង ឧស្ម័ន និងសារធាតុគីមីប្រឡាក់ដល់ស្បែក
- ក្រោយពីធ្វើការរួច ចូរដោះសម្លៀកបំពាក់ដែលត្រូវបានប្រឡាក់ជាមួយនឹងសារធាតុគីមីចេញ។ ហើយចាំពាក់សម្លៀកបំពាក់ថ្មីវិញនៅថ្ងៃបន្ទាប់
- មិនត្រូវប្រើប្រេងសាំង ឬប្រេងបាតលាងសម្អាតស្បែកឡើយ។ ក្រោយពីលាងសម្អាតដៃជាមួយសាប៊ូ និងទឹកហើយ ចូរលាបឡូសិន ក្រែម ឬប្រេងសម្រាប់លាបស្បែកបានហើយ
- គួរតែមានគម្រោងបន្ទាន់ដើម្បីមានសុវត្ថិភាព និងកំចាត់ចោលនូវសារធាតុគីមីទាំងអស់ដែលប៉ះពាល់លើស្បែក ឬភ្នែក
- មិនត្រូវញ៉ាំ ផឹក ឬជក់បារីកក្នុងកន្លែងធ្វើការឡើយ
- បើសិនជាអ្នកធ្វើការនៅខាងក្រៅ ឬក្រោមកម្តៅថ្ងៃ ចូរលាបឡេការពារកម្តៅថ្ងៃជាប្រចាំផង៕