ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវត្ថុទាំង៤ប្រភេទដែលអ្នកមិនអាចឲ្យមានវត្តមានក្នុងបន្ទប់ទទួលភ្ញៀវរបស់អ្នក។ នៅពេលដែលវត្ថុទាំងនោះមាននៅក្នុងបន្ទប់ទទួលភ្ញៀវរបស់អ្នក នោះវានឹងបំផ្លាញមនោសញ្ចេតនារបស់អ្នកទាំងពីរយ៉ាងងាយ។ តើមានអ្វីខ្លះទៅ?

  1. អ្នកមិនគួរដាក់ផ្កាជ័រនៅក្នុងបន្ទប់ទទួលភ្ញៀវទេ ព្រោះវាអាចធ្វើឲ្យលេចជនទី៣រវាងប្តីប្រពន្ធអ្នក។ ដូចនេះ មនោសញ្ចេតនាអ្នកនឹងអាចប្រែប្រួលបាន។
  2. អ្នកក៏មិនអាចតាំងរូបអាពាហ៍ពិពាហ៍របស់អ្នកដែរ ព្រោះវាអាចធ្វើឲ្យអ្នកទាំងពីរកើតមានជម្លោះច្រើន ដោយគ្មានរឿងអី ក៏អាចឈ្លោះបានដែរ។
  3. ជាពិសេស អ្នកមិនអាចតាំងវត្ថុបុរាណដែលមិនដឹងពីប្រភពច្បាស់លាស់ទេ ព្រោះវាអាចនាំយកសំណាងមិនល្អចូលផ្ទះរបស់អ្នក ដោយបំផ្លាញសំណាងល្អអស់។ ជាហេតុដែលធ្វើឲ្យអ្នកទាំងពីរបែកបាក់គ្នាដោយមិនដឹងខ្លួន។
  4. ចុងក្រោយ អ្នកមិនគួរដាក់ធុងសម្រាមនៅក្នុងនោះដូចគ្នា ព្រោះវានឹងអាចប៉ះពាល់ដល់លាភសំណាងរបស់អ្នក ដោយធ្វើឲ្យគ្មានទ្រព្យណាអាចចូលមកបានឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ចំពោះបន្ទប់ទទួលភ្ញៀវរបស់អ្នក៕