ធ្មេញគឺមានសារៈសំខាន់ណាស់ វាមិនត្រឹមតែជួយអ្នកឱ្យទំពារអាហារបាន ថែមទាំងអាចធ្វើឱ្យអ្នកកាន់តែស្អាតទៀតផង ព្រោះបើធ្មេញអ្នកស នៅពេលដែលអ្នកញញឹម វាពិតជាទាក់ទាញខ្លាំងណាស់ ដូចនេះគួរតែថែរក្សាធ្មេញដូចម្តេចទើបវាអាចសបាននោះ?

1. អ្នកត្រូវតែដុសធ្មេញក្រោយពេលបរិភោគបាយរួច និងខ្ពល់មាត់ ព្រោះដើម្បីកុំឱ្យកាកសំនល់ទាំងឡាយបន្សល់ទុកលើធ្មេញដែលអាចធ្វើឱ្យធ្មេញលឿង បើវាបន្សល់ទុកយូរ នោះវានឹងពិបាកសម្អាតខ្លាំងណាស់។

2. អ្នកមិនត្រូវបរិភោគបង្អែម និងអាហារដែលស្អិតជាប់ធ្មេញច្រើននោះទេ ព្រោះវាធ្វើឱ្យធ្មេញអ្នកងាយឡើងពណ៌លឿងខ្លាំងណាស់ ដូចនេះបើអ្នកបរិភោគវារួច អ្នកត្រូវតែដុសធ្មេញភ្លាម ដើម្បីកុំឱ្យវានៅជាប់ធ្មេញ។

3. អ្នកត្រូវតែទៅពិនិត្យធ្មេញនៅរៀងរាល់កន្លះឆ្នាំម្តង ព្រោះដើម្បីធ្មេញអ្នកមានសុខភាពល្អ ហើយអាចព្យាបាលទាន់ពេល។

4. អ្នកគួរតែទៅគ្លីនិចសម្អាតធ្មេញនៅរៀងរាល់កន្លះឆ្នាំម្តង ដើម្បីធ្មេញស ម្យ៉ាងទៀតវាអាចព្យាបាលអញ្ចាញធ្មេញអ្នកមិនឱ្យមានជំងឺផ្សេងៗបាន។

5. បើធ្មេញអ្នកលឿងមិនសូវធ្ងន់ធ្ងរ អ្នកអាចយកទឹកក្រូចឆ្មារមកលាងធ្មេញអ្នកបានក្រោយពេលដែលដុសធ្មេញរួច ព្រោះវាអាចធ្វើឱ្យធ្មេញអ្នកសតាមបែបធម្មជាតិ។

6. អ្នកក៏អាចយកទឹកខ្មេះទៅបៀមក្នុងមាត់ចំនួនពី១នាទីទៅ៣នាទីបានដែរ បន្ទាប់មកខ្ជះចេញ ហើយដុសធ្មេញ នោះធ្មេញអ្នកក៏សដូចគ្នាដែរ៕