ការប្រេះក្រចក ឬហៅថា Onychoschizia មានការកើតឡើងលើមនុស្សស្រីច្រើនជាងមនុស្សប្រុសទៅទៀត។ ជំងឺនេះជាធម្មតាបង្កឡើងដោយការសើម និងស្ងួតនៅលើក្រចកម្តងហើយម្តងទៀត ហើយក៏កាន់តែធ្ងន់ទៅៗនៅពេលដែលស្ថិតក្នុងស្ថានភាពដែលកង្វះភាពមានសំណើម និងអាកាសធាតុត្រជាក់ហើយស្ងួត។

ដូច្នេះដើម្បីបង្ការបញ្ហានេះកុំឲ្យកើតឡើងទៀត យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖

លាបឡូសិនដែលមានសារធាតុ Alpha-hydroxy Acids ឬ Lanolin លើក្រច្កក្រោយពីត្រាំទឹករួចបាន ៥នាទី។
ពាក់ស្រោមដៃខណៈពេលដែលកំពុងតែធ្វើការងារក្នុងផ្ទះ
លាបថ្នាំលាបក្រចកដែលថ្លាៗម្តងក្នុងមួយសប្តាហ៍ ឬប៉ូលាក្រចកជាមួយនឹង Nylon Fiber ដើម្បីបង្កើនភាពរឹងមាំ
ត្រូវមានភាពថ្នមចំពោះក្រចកដៃ និងរូបរាងរបស់វាផង។ យកល្អគួរតែកាត់ក្រចកជារង្វង់ថ្នមៗ។
មិនត្រូវប្រើប្រាស់ឧបករណ៍ជាប្រភេទដេកដើម្បីឈូសក្រចកដែលរបើកចេញឡើយ៕