ក្នុងនាមជាឳពុកម្តាយមួយរូប អ្នកត្រូវតែចេះកត់សម្គាល់កូនគ្រប់ជ្រុងជ្រោយ ព្រោះមានទង្វើមួយចំនួនអាចបញ្ជាក់ថាកូនកំពុងតែចាកឆ្ងាយពីអ្នកបណ្តើរៗហើយ។ បើអ្នកមិនដឹង នោះអ្នកនឹងក្លាយជាមនុស្សដែលមិនស្និទ្ធស្នាលជាមួយកូននោះទេ។ តើមានទង្វើអ្វីខ្លះ?
- បើអ្នកត្រឡប់មកផ្ទះវិញ ហើយកូនមិនរវល់នឹងអ្នក ថែមទាំងមិនមើលអ្នកទៀតផង នោះបញ្ជាក់ថាកូនកំពុងតែស្អប់អ្នកបណ្តើរៗហើយ។ ដូចនេះ អ្នកគួរតែរកពេលកំដរគេខ្លះ ទើបអាចរក្សាមនោសញ្ចេតនាអ្នកបាន។
- បើនៅពេលដែលកូននិយាយជាមួយអ្នក ហើយគេមិនមើលមុខអ្នក នោះបញ្ជាក់ថាគេលែងជឿទុកចិត្តអ្នកហើយ ព្រោះអ្នកធ្លាប់កុហកគេជាច្រើនដងមកហើយ នោះក៏ជាទង្វើដែលស្តែងឱ្យអ្នកដឹងថាកូនកំពុងតែមិនចូលចិត្តអ្នកដែរ។
- នៅពេលដែលអ្នកស្តីឱ្យកូន ហើយគេមិនតមាត់ នៅស្ងៀម មិននិយាយស្តីអ្វីសោះ នោះបញ្ជាក់ថាកូនអ្នកស្អប់អ្នកហើយ ព្រោះគេមិនចង់និយាយតវ៉ាជាមួយអ្នកសូម្បីតែមួយម៉ាត់។
- សកម្មភាពមួយទៀតដែលបញ្ជាក់ថាកូនមិនចូលចិត្តអ្នក នោះគឺកូនមិនចែករំលែករឿងដែលកើតឡើងចំពោះគេប្រាប់អ្នកឡើយ។
- នៅពេលដែលគេស្អប់អ្នកហើយ គេនឹងមិនបកស្រាយអ្វីទាំងអស់នៅពេលដែលគេធ្វើខុស ព្រោះគេគិតថាអ្នកក៏មិនចង់ស្តាប់ដែរ។ ដូចនេះ នៅពេលលដែលអ្នកសង្កេតឃើញកូនមានទង្វើទាំងឡាយនេះ អ្នកគួរតែប្រុងប្រយ័ត្ន ទើបអាចធ្វើឲ្យកូនបន្តស្រឡាញ់អ្នកបាន៕